ថ្ងៃច័ន្ទ ទី០៧ ខែមេសា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សម្រេច​ឃុំ​ខ្លួន​ស្រ្តី​ជន​ត្រូវ​ចោទ ដែលជាម្ចាស់ក្រុមហ៊ុន CHAN HONEY ដែលផលិតទឹកឃ្មុំក្លែងក្លាយ
Tue,18 February 2025 (Time 08:36 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 108នាក់)


ភ្នំពេញ÷ស្ត្រីជនជាតិវៀតណាម ដែលផលិតទឹកឃ្មុំក្លែងក្លាយត្រូវបានចៅក្រមស៊ើបសួរ​សម្រេចឃុំខ្លួន​បណ្ដោះ​អាសន្ន

លោក អួង វុទ្ធា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច​ឃុំ​ខ្លួន​ស្រ្តី​ជន​ត្រូវ​ចោទ ដែលជាម្ចាស់ក្រុមហ៊ុន CHAN HONEY ដែលផលិតទឹកឃ្មុំក្លែងក្លាយ។

យោង​តាមដីការបង្គាបឲ្យឃុំខ្លួន លេខ១៣៤០ ង១ ដឃដ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ លោក អួង វុទ្ធា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បាន​សម្រេច​ឃុំ​ខ្លួន​ស្រ្តី​ជន​ត្រូវ​ចោទ មានឈ្មោះ ង្វៀង ធីថាញ់ធឿន (NGUYEN THI THANH THIEN) ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិវៀតណាម មុខរបរ នាយកក្រុមហ៊ុន CHAN HONEY មានទី​កន្លែង​កំណើត​នៅ​ប្រទេស​វៀតណាម ទៅមណ្ឌលអប់រំកែប្រែទី២ (ម២) ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ពាក់​ព័ន្ធ​ករណីពីបទៈ ក្លែងបន្លំដើមកំណើតទំនិញ។

គួរបញ្ជាក់​ផងដែរកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមការដឹក​នាំ​សម្រប​សម្រួល​នីតិ​វិធី​ផ្ទាល់​ដោយ​លោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំង​ជំនាញ​ការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាន​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច មន្រ្តីសាខា ក.ប.ប រាជធានីភ្នំពេញ, មន្ត្រីជំនាញ នៃស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​រួម​នឹងអាជ្ញាធរមូលដ្ឋាន បានចុះបង្រ្កាបទីតាំងក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.,LTD ស្ថិតនៅផ្ទះលេខ៧៦ ផ្លូវបេតុង ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។

មន្រ្តីជំនាញបានឲ្យដឹងថា ក្នុងការត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញ ទឹក​ឃ្មុំ​សរុប​ចំនួន ១៣០ធុង ដែលមានទំងន់សរុប១៩,៨៩០ គីឡូក្រាម ។ ដោយ​មាន​ភាព​សង្ស័យ​ចំពោះ​ទឹក​ឃ្មុំ​ទាំង​អស់​អាចជាផលិតផលក្លែងបន្លំប្រភពដើម៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ