ថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អភិបាលខេត្តកំពង់ចាម ប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារវីរយុទ្ធជនជួរមុខ នៅស្រុកកងមាស
Sun,05 October 2025 (Time 02:44 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 45នាក់)


ព័ត៌មានទាន់ហេតុការណ៍ :
- អភិបាលខេត្តកំពង់ចាម ប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារវីរយុទ្ធជនជួរមុខ នៅស្រុកកងមាស - អាជ្ញាធរខេត្តសៀមរាប ប្រាប់សេវាករអគ្គិសនីតាមបណ្ដាស្រុក ត្រូវពន្លឿនការងារដំឡើងបង្គោលភ្លើងថ្មីឱ្យបានឆាប់រហ័ស - អភិបាលខេត្តកំពង់ចាម៖ កំពង់ផែទេសចរណ៍ជាស្ពានចម្លង ក្នុងការលើកស្ទួយសេដ្ឋកិច្ច ប្រជាពលរដ្ឋ និងជំរុញវិស័យផ្សេងៗរបស់ខេត្តកំពង់ចាម - ចិន.ខ្មែរចំនួន៨នាក់ ត្រូវបានចាប់ខ្លួន ករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ - ខេត្តសៀមរាបមានក្រុមហ៊ុននិងអាជីវកម្មទឹកស្អាតឯកជនចំនួន១០ កំពុងដំណើរការយ៉ាងរលូនដើម្បីជួយដល់សហគមន៍មូលដ្ឋាន - ចាប់ខ្លួនក្រុមចងការ ប្រាក់ខុសច្បាប់៣នាក់ ខ្មែរនឹងវៀតណាម - អភិបាលខេត្តកំពង់ចាម ព្រមានចាត់វិធានការចំពោះអាជីករដំឡើងថ្លៃលក់ដូរតាមរមណីយដ្ឋាននាៗ - ឯកឧត្តម អ៊ុន ចាន់ដា និង ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញចុះសួរសុខទុក្ខ ភរិយាយោធិនជួរមុខមួយនាក់ និងស្ត្រីកូនភ្លោះ​ ៣នាក់​ ដែលកំពុងសម្រាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម - លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ ផ្តល់សម្ភារមួយចំនួនដល់រដ្ឋបាលខេត្តសៀមរាប​ សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ភៀសសឹក - មេរៀនរាប់អានមនុស្សគូប្រុងប្រយ័ត្ន! ផឹកស៊ីជុំគ្នាឈ្លោះប្រកែកវាយសម្លាប់គ្នា
ថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០២៥ ម៉ោង ២:៤១ ល្ងាច
Siem Reap Post

តាមដានព័ត៌មាន @srpostnews ក្នុងTelegram




អភិបាលខេត្តកំពង់ចាម ប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារវីរយុទ្ធជនជួរមុខ នៅស្រុកកងមាស
១ dayមុន ថ្ងៃទី៤ ខែតុលា ២០២៥ ប្ដូរទំហំអក្ស :

ក ក
ចែករំលែក៖
ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រួមដំណើរដោយ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ សកលវិទ្យាធិការ ហោ ប៉េង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានកិត្តិយសសាខា រួមទាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី សមាជិក សមាជិកាគណ:កម្មាធិការសាខា អាជ្ញាធរមូលដ្ឋាន នៅព្រឹកមិញនេះ បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង និងបន្ទប់ទឹក ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាផ្ទះមនុស្សធម៌ទី ២៨ ជូនអ្នកស្រី អេន ស៊ីណា អាយុ ៣៨ឆ្នាំ ជាភរិយា វីរកងទ័ពជួរមុខ រស់នៅភូមិរាយប៉ាយកណ្តាល ឃុំរាយប៉ាយ ស្រុកកងមាស។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាល សម្តេច តែងតែ បានណែនាំអោយសាខា អនុសាខា និងបណ្តាញការងារគ្រប់ថ្នាក់ របស់កាកបាទក្រហមកម្ពុជា យកចិត្តទុកដាក់ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ អោយទាន់ពេលវេលា ក្នុងនោះត្រូវគិតគូរ ផ្តោតទៅលើគ្រួសារវីរកងទ័ពជួរមុខ ពលរដ្ឋភៀសសឹក និងផ្តល់ឱកាសការងារដល់ពលករដែលត្រឡប់មកពីប្រទេសថៃ ជាសំខាន់។

សូមបញ្ជាក់ថា អ្នកស្រី អេន ស៊ីណា ជាភរិយាយោធិនជួរមុខនៅមុំ៣ ទិសព្រះវិហារ ដែលកំពុង បំពេញ បេសកកម្មការពារបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់នៅសមរភូមិព្រំដែន។ អ្នកស្រី មានកូនស្រីប្រុស ២ នាក់ ក្នុងបន្ទុក និងមានផ្ទៃពោះ ៤ខែ ថែមទៀត ។ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ ដោយមើល ឃើញពីស្ថានភាពលំបាករបស់គ្រួសារវីរយុទ្ធជនជួរមុខ ” ផុន សុធា ” នៅឯមូលដ្ឋានក្រោយ ដែលសព្វថ្ងៃកំពុងកង្វះមធ្យោបាយធ្វើដំណើរ ជម្រកស្នាក់នៅ មានតែកូនផ្ទះតូចមួយ បិទបាំងដោយសង្កសីចាស់ទ្រុឌទ្រោម រួមទាំងជីវភាព ក៏មានការខ្វះខាត ផងនោះ ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្តម ហង់ជួន ណារ៉ុន ក៏បានពិនិត្យ និងសម្រេច សាងសង់ ផ្ទះថ្មផ្ទាល់ដី ប្រក់សង្កសី ១ខ្នង ទំហំ ៥ម×៨ម និងបង្គន់អនាម័យ ១បន្ទប់ ជូនប្រពន្ធនិងកូន របស់វីរយុទ្ធជនជួរមុខ ” ផុន សុធា ” បានប្រើប្រាស់ និងស្នាក់នៅបានសមរម្យ។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានផ្តល់ថវិកាបដិភាគ សម្រាប់ចាក់ដីលើកកំពស់ផ្ទះ និង ឥដ្ឋការ៉ូក្រាលបាតផ្ទះ ព្រមទាំង បានប្រគល់ជូនម៉ូតូ ថ្មី ១គ្រឿងទៀត សម្រាប់ជាមធ្យោបាយធ្វើដំណើររបស់គ្រួសារវីរកងទ័ពជួរមុខរបស់យើង។

អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជាដែលបានផ្តល់សម្រាប់សង្កត់ផ្ទះថ្មី ជូន អ្នកស្រី អេន ស៊ីណា រួមមាន អង្ករ ៥០គក្រ ព្រមទាំង គ្រឿងឧបភោគ បរិភោគ សម្ភារផ្ទះបាយ សម្ភារដំណេក ក្នុងមួយមុខ ២សម្រាប់ និងថវិកាចំនួន ២០០,០០០រៀល។ ដោយឡែក លោកតា លោកយាយ យុវជន ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់ -ទទួលផ្ទះថ្មី ដោយទទួលបាន អង្ករ ២៥គក្រ -គ្រឿង ឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ