ភ្នំពេញ៖ នេះបើយោងតាមប្រភពព័ត៌មានពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានឱ្យដឹងថាលោកឧកញ៉ា គុយ វ៉ាត ដែលជាថៅកែហាងដ៏ល្បីឈ្មោះមួយនៅកម្ពុជា គឺយីហោ” Park Café “ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កាលពថ្ងៃទី២៤ សីហា ឆ្នាំ២០២៤ម្សិលមិញនេះ ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីឆបោកប្រាក់ និងចេញសែកស្អុយរាប់លានដុល្លារ ។បើតាមលោកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤នេះថា៖ កម្លាំងសមត្ថកិច្ចនគរបាល បានចាប់ឃាត់ខ្លួនលោក គុយ វ៉ាត ថៅកែហាង Park Coffee និងជាម្ចាស់ក្រុមហ៊ុនជាច្រើនទៀត ពាក់ព័ន្ធបទល្មើសចេញសែកអត់ប្រាក់ និងឆបោកប្រាក់ផ្សេងៗទៀត។ប្រភពដដែលបន្តថា ករណីខាងលើនេះជនរងគ្រោះភាគច្រេីនបានដាក់ពាក្យបណ្ដឹងប្ដឹងឧកញ៉ារូបនេះ ក៏សុទ្ធតែជាឧកញ៉ាដូចគ្នា ។ ហេីយស្អែកនេះ កម្លាំងជំនាញ នឹងបញ្ជូនលោកឧកញ៉ា គុយ វ៉ាត ទៅតុលាការក្រុងភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ