ភ្នំពេញ៖ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤រដ្ឋបាលខណ្ឌជ្រោយចង្វារ បានបើកកិច្ចប្រជុំក្រោមអធិបតីភាព លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ដើម្បីផ្សព្វផ្សាយណែនាំពីគោលការណ៍ច្បាប់ពាក់ព័ន្ធ និងកិច្ចសហប្រតិការអភិវឌ្ឍន៍តំបន់ត្រីកោណ ជូនដល់បងប្អូនតំណាងម្ចាស់បុរី ខុនដូរ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះជួល-ផ្ទះសំណាក់ទាំងអស់ត្រូវសហការជាមួយអាជ្ញាធរដើម្បីទប់ស្កាត់បង្ក្រាបរាល់ករណីបាតុកម្មនានា ដែលអាចកើតមានឡើងតាមការញុះញុងពីក្រុមអគតិមួយចំនួនដែលបានបំភ្លៃការពិតដល់បងប្អូនប្រជាពលរដ្ឋ ស្នើសុំឱ្យបងប្អូនជាតំណាងធ្វើការផ្សព្វផ្សាយជុំបន្ទាន់ដល់បុគ្គលិក និងកម្មកររបស់ខ្លួន សូមកុំចូលរួមបាតុកម្មខុសច្បាប់ជាដាច់ខាត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកអភិបាលរងខណ្ឌ លោកអធិការ លោកមេបញ្ជាការ លោកនាយក-នាយករងរដ្ឋបាលសាលាខណ្ឌ លោកចៅសង្កាត់ទាំង៥ និងតំណាងម្ចាស់បុរី ខុនដូ អាជីវកម្ម អាហារដ្ឋាន ផ្ទះជួល ផ្ទះសំណាក់ នៅក្នុងមូលដ្ឋានខណ្ឌ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ