ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ព័ត៌មានថ្មីបំផុត
ដឹងការពិតហើយឬ !!
Wed,05 June 2024 (Time 04:55 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 116នាក់)


កំពត}រយៈពេលពេញមួយថ្ងៃកន្លងមកនេះ ការដោះស្រាយអំពីករណីក្មេងស្រីដែលបានអះអាងថាមានអាយុ ១៣ ឆ្នាំមានផ្ទៃពោះត្រូវបានបុរសដែលមានឈ្មោះខ្លាកំពត ( ឈ្មោះក្នុងបណ្តាញសង្គម Facebook ) បោះបង់ចោលនឹងមិនមានទំនួលខុសត្រូវជាមួយខ្លួន។

ខ្ញុំសូមជម្រាបជូនសាវតានៃរឿងដូចខាងក្រោម:
1. នៅពេលទទួលបានព័ត៌មាននេះសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវនិងដោយមានការឯកភាពពីឯកឧត្តម ព្រះរាជអាជ្ញា បានអញ្ចើញភាគីខាងបុរសមកអធិការក្រុងកំពតដើម្បីសាកសួរ ពីព្រោះពាក់ពន្ធ័និងការរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ ឆ្នាំ ។

2. បានធ្វើការទំនាក់ទំនងជាមួយនារីរងគ្រោះ និងធ្វើការស្រាវជ្រាវរកសាវតាពិតប្រាកដ ជាក់ស្តែងនារីនោះមិនមែនអាយុ ១៣ ឆ្នាំនោះទេ! កំណើតកើតថ្ងៃទី ១០ ខែកក្កដា ឆ្នាំ 2000 យោងតាមសំបុត្រកំណើតរបស់កូនជាមួយប្តីមុន ។

3. បានធ្វើការសម្របសម្រួលអ្នកទាំងពីរឲ្យត្រូវរ៉ូវគ្នាវិញ ហើយភាគីខាងបុរសក៏មិនបានបោះបង់ចោលនារីនោះដែរ នារីនោះទេដែលតែងតែរត់ទៅផ្ទះនៅឯស្រុកកំណើត ។

4. នារីនោះគាត់បានប្រឌិតថាគាត់មានអាយុ ១៣ ឆ្នាំក៏ព្រោះតែមិនមានថវិការដើម្បីត្រៀមសម្រាលកូន និងសង្ឃឹមថានិងមានអង្គការនិងសប្បរសជនផ្សេងៗជួយដើម្បីសម្រាលបន្ទុកគាត់នៅពេលសម្រាលកូននៅពេលខាងមុខ ។

5. លទ្ធផលចុងក្រោយគឺភាគីខាងបុរសព្រមទាំងម្តាយព្រមទទួលរ៉ាប់រងនិងទទួលស្គាល់នារីនោះជាកូនប្រសារ ក៏ប៉ុន្តែនារីនោះមិនព្រមផ្សះផ្សាជាមួយបុរសនោះតទៅមុខទៀតទេ ហើយក៏មិនទទួលការទំនុកបម្រុងអ្វីទាំងអស់ពីខាងបុរសដែលត្រូវបានចោទប្រកាន់ពីខាងលើ ។

សមត្ថកិច្ចរបស់យើងបានធ្វើកំណត់ហេតុដើម្បីបញ្ចប់រឿងនិងកិច្ចសន្យារវាងអ្នកទាំងពីរ និងបានធ្វើការអប់រំណែនាំនារីនោះឲ្យឈប់ប្រឌិតរឿងបែបនេះតទៅមុខទៀត ។
(សូមអរគុណចំពោះតាមដានរបស់បងប្អូនទាំងអស់គ្នា )


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ