ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូក្រសួងបរិស្ថានអញ្ជើញចុះពិនិត្យ និងជួបសំណេះសំណាលជាមួយប្រជាសហគមន៍តំបន់ការពារធម្មជាតិភ្នំត្នោត និងគ្រួសារលោក បេន ដេវីស ដែលបានចូលរួមសកម្មជាមួយសហគមន៍ដេីម្បីបន្តការការពារធនធនធានធម្មជាតិបន្តទៀត និងជួយរៀបចំបង្កើតអេកូទេសចរណ៍នៅក្នុងតំបន់សហគមន៍ដែលជាផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។នាឱកាសដឹកនាំប្រតិភូក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានមានប្រសាសន៍ថា ក្រសួងបរិស្ថានបានរៀបចំគម្រោងទេសចរណ៍លំហែបៃតងដែលជាយុទ្ធសាស្រ្តចម្បងជួយពង្រឹងលើការអភិរក្សបរិស្ថាន វប្បធម៌ ជំនឿសាសនា និងធនធានធម្មជាតិ ព្រមទាំងជួយលើកកម្ពស់សោភណ្ឌភាពតំបន់ធម្មជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។គូសបញ្ជាក់ផងដែរថា ក្រសួងបរិស្ថានបានអនុវត្តតាមរយៈបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលក្នុងអាណតិ្តទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញវិធានការម៉ឺងម៉ាត់បំផុតក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការច្បាប់ចំនួន៤ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក៏ដូចជាទប់ស្កាត់ការទន្ទ្រានដីព្រៃសហគមន៍ គ្រប់គ្រងតំបន់ការពារធម្មជាតិឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ឯកឧត្តមរដ្ឋមន្ត្រីបានបន្ដលើកឡើងពីគម្រោងគោលដៅផ្តល់ជូនការអភិវឌ្ឍសហគមន៍ ជាពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការធានាសន្តិសុខសុវត្ថិភាព និងអនាម័យបរិស្ថានជុំវិញតំបន់សហគមន៍ភ្នំត្នោតផងដែរ។ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់ប្រជាសហគមន៍ក្នុងនោះក៏មានគ្រួសារលោក បេន ដេវីស ដែលរស់នៅជាមួយប្រជាពលរដ្ឋកម្ពុជាជួយថែរក្សាការពារព្រៃឈើក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ជាចុងក្រោយ លោក បេន ដេវីស ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលគាំទ្រដល់សកម្មភាពរបស់សកម្មរបស់លោក និងយកចិត្តទុកដាក់ចំពោះការការពារព្រៃកន្លងមកដោយមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល ក្រសួងបរិស្ថាន ភ្ញៀវទេសចរ និងអង្គការអន្តរជាតិផងដែរជាពិសេសលោក បេន ដេវីស បានបញ្ជាក់ថា គ្រួសារលោកផ្ទាល់ព្រមទាំងប្រជាសហគមន៍នឹងបន្តការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះដូចជាសត្វព្រៃ ព្រៃឈើ និងរុក្ខជាតិកម្រៗជាច្រើនប្រភេទទៀតនៅក្នុងតំបន់អភិរក្សនេះនឹងរក្សាបានយូរអង្វែងតកូនចៅ។
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ