ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ព្រះមហាក្សប្រោសប្រទាន សញ្ជាតិខ្មែរ ដល់កីឡាករ អេឡិច សាន់ដ្រូ បន្ទាប់ពីចូលរួមចំណែកជួយផ្សព្វផ្សាយគុនខ្មែរ
Fri,19 January 2024 (Time 04:07 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 221នាក់)


ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទ្រង់បានប្រោសប្រទានសញ្ជាតិខ្មែរ ដល់កីឡាករអេឡិច សាន់ដ្រូ ដោយសេចក្តីគោរពស្រលាញ់ស្មោះស្មគ្រ័ចំពោះប្រជាជន និងប្រទេសកម្ពុជា និងការតស៊ូក្រាញននៀលលះបង់ចូលរួមចំណែកក្នុងការថែរក្សាផ្សព្វផ្សាយគុនខ្មែរយ៉ាងសកម្មនាពេលបច្ចុប្បន្ននេះ។
តាងនាមឲ្យកីឡាករសញ្ជាតិប្រស៊ីល អេឡិច សាន់ដ្រូ និងអ្នកគាំទ្រគុនខ្មែរទាំងអស់ សូមគោរពថ្លែងអំណរអរព្រះគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទ្រង់បានប្រោសប្រទានសញ្ជាតិខ្មែរ ដល់កីឡាករប្រដាល់គុនខ្មែរ សញ្ជាតិ ប្រេស៊ីល អេឡិច សាន់ដ្រូ។ ទូលព្រះបង្គុំជាខ្ញុំ ខ្ញុំព្រះករុណាសូមគោរពអរព្រះគុណ និងសូមអរគុណជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកទាំងពីរបានជួយជ្រុមជ្រែង ខ្នះខ្នែងធ្វើយ៉ាងណាដើម្បីផ្តល់ឲ្យនៅសញ្ជាតិខ្មែរដល់កីឡាករ អេឡិច សាន់ដ្រូ ទទួលបានសញ្ជាតិខ្មែរតាមសេចក្តីប៉ងប្រាថ្នារបស់កីឡាករដើមកំណើសញ្ជាតិប្រស៊ីលរូបនេះ។ជាមួយគ្នានេះ ប្រធានក្លិបប្រដាល់គុនខ្មែរអន្តរជាតិ KKIF លោក ស្រី ចាន់ថន បានបង្ហាញអារម្មណ៍ថា «ទូលព្រះបង្គំខ្ញុំបាទ ស្រី ចាន់ថន និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ជាពិសេសអ្នកគាំទ្រគុនខ្មែរទាំងអស់ សូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា អង្គព្រះករុណាព្រះមហាក្សត្រ ព្រមទាំងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចមហាបវរតិបធី ហ៊ុន ម៉ាណែត សូមឲ្យសម្តេចលោកទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំង ខ្លាំងក្លា ប្រាជ្ញា ឈ្លាសវៃ ជន្មាយុ យឺនយូរដេីម្បីបន្ត ចូលរួមកសាង និងអភិវឌ្ឍន៍កម្ពុជា ឱ្យកាន់តែរីកចំរើន សំបូររុងរឿង ជានិច្ចនិរន្តរ៍តរៀងទៅ»៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ