ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត និងប្រកាន់ខ្ជាប់ពាក្យស្លោក «អរគុណសន្តិភាព»
Mon,25 September 2023 (Time 10:22 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 163នាក់)


សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត និងប្រកាន់ខ្ជាប់ពាក្យស្លោក «អរគុណសន្តិភាព»
ព័ត៌មានជាតិ
ចេញផ្សាយ ថ្ងៃទី 24 ខែ កញ្ញា ឆ្នាំ 2023 28


ក្នុងសារលិខិតថ្លៃងក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» (២១ កញ្ញា ២០២៣) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភានឹងបន្តតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត និងប្រកាន់ខ្ជាប់ពាក្យស្លោក «អរគុណសន្តិភាព» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ការបន្តតម្កល់គុណតម្លៃ «សន្តិភាព» ជាអាទិភាពខ្ពស់បំផុតមានន័យស្មើនឹងការផ្តល់តម្លៃខ្ពស់បំផុតដល់សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ គឺ «សិទ្ធិរស់រានមានជីវិត»។

បើក្រឡេកថយក្រោយបន្តិចទៅមើលអតីតកាលរបស់កម្ពុជា យើងគ្រប់គ្នានឹងបានយល់ច្បាស់អំពីតម្លៃសន្តិភាព។ ពិតណាស់ថា សម្រាប់ប្រទេសមួយដែលហែកហួរដោយភ្លើងសង្គ្រាម រហូតរអិលធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ដែលកាប់សម្លាប់ជីវិតមនុស្សគ្មានត្រាប្រណី និងបំផ្លាញខ្ទេចខ្ទីហេដ្ឋារចនាសម្ព័ន្ធសង្គម សេចក្តីត្រូវការដំបូងបំផុតគឺការរស់រានមានជីវិត។

ដោយគ្មានអ្នកអើពើក្នុងការជួយសង្គ្រោះខ្មែរចេញពីសេចក្តីស្លាប់ មានតែឥស្សរជនគណបក្សប្រជាជនកម្ពុជាទេក្នុងនោះមានសម្តេចតេជោ ហ៊ុន សែន ជាតួអង្គដ៏សំខាន់ម្នាក់ដែលបានចេញមុខតតាំងដណ្តើមជីវិតខ្មែរចេញពីចង្កូមមជ្ជុរាជ។

នោះហើយជាបេសកកម្មពិតប្រាកដដើម្បីសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរដោយយកជីវិតធ្វើដើមទុន។

បន្ទាប់ពីការសង្គ្រោះជីវិត កិច្ចការបន្ទាប់គឺការបង្កលក្ខណៈឲ្យប្រជាពលរដ្ឋមានចំណីអាហារបំពេញក្រពះ មានសម្លៀកបំពាក់បិទបាំងកាយ និងមានផ្ទះសម្បែងជ្រកកោន។ ដៃម្ខាងការពារមិនឲ្យរបបប្រល័យពូជសាសន៍វិលវិញ ដៃម្ខាងស្វែងរកសន្តិភាពរហូតសម្រេចបាននៅឆ្នាំ ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះ។

សន្តិភាពនេះហើយដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍។ ជាក់ស្តែង ពេលចេញពីរបបខ្មែរក្រហម រូបថតដែលសម្គាល់ប្រទេសកម្ពុជានិងប្រជាពលរដ្ឋខ្មែរគឺ អំពើកាប់សម្លាប់ ភាពក្រីក្រតោកយ៉ាក ពលរដ្ឋខ្មែរដែលស្គមកំព្រឹង ស្បែកដណ្តប់ឆ្អឹង សក់កន្ទ្រឿង អ្នកខ្លះមានតែខោគ្មានអាវ គ្មានស្បែកជើង ឈរបន្តកន្ទុយគ្នាចាំទទួលអំណោយស្បៀងអាហារ…។ ប៉ុន្តែបច្ចុប្បន្ន រូបភាពទាំងនេះក្លាយជាអតីតកាលទៅហើយ។

ប្រជាពលរដ្ឋខ្មែរសម័យនេះមានភាពស៊ីវីឡាយមិនខុសពីពលរដ្ឋប្រទេសជិតខាងក្នុងតំបន់និងក្នុងពិភពលោកឡើយ។ រាជធានីភ្នំពេញក៏មិនចាញ់បាងកក ហុងកុង ឬសាំងហ្គាពួរ ប៉ុន្មានដែរ។ បើគ្មានសន្តិភាព អ្វីៗទាំងអស់នេះក៏មិនអាចកើតមានឡើយ។

នេះគឺជាហេតុផលសត្យានុម័តដែលរាជរដ្ឋាភិបាលនីតិកាលទី៧ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបន្តតម្កល់«សន្តិភាព»ជាគុណតម្លៃខ្ពស់បំផុតនិងបន្តប្រកាន់ខ្ជាប់នូវពាក្យស្លោក «អរគុណសន្តិភាព» ដែលបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ