សហរដ្ឋអាមេរិក៖ មនុស្ស១០នាក់បានស្លាប់និង៣៨នាក់រងរបួស នៅក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំនៅទីក្រុង Philadelphia, Baltimore និងFort Worth នាមុនថ្ងៃវិស្សមកាលថ្ងៃទី៤ ខែកក្កដា នៅសហរដ្ឋអាមេរិក ដោយជំរុញឱ្យមានការអំពាវនាវជាថ្មីពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ឱ្យអនុម័តច្បាប់គ្រប់គ្រងកាំភ្លើង។យោងតាមសារព័ត៌មានរ៉យទ័រ ឱ្យដឹងថា កាលពីថ្ងៃអង្គារនៅទីក្រុង Fort Worth មនុស្ស ៣នាក់បានស្លាប់ និង ៨នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំមួយបន្ទាប់ពីពិធីបុណ្យក្នុងស្រុកដើម្បីប្រារព្ធពិធីបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិក។ដោយឡែកនៅទីក្រុង Philadelphia កាលពីល្ងាចថ្ងៃច័ន្ទ ក៏មានការបាញ់ប្រហារដ៏ធំកើតឡើងដូចគ្នា ដោយជនសង្ស័យម្នាក់ ប្រដាប់ដោយកាំភ្លើង AR-15 និង អាវក្រោះបានបាញ់រះ បណ្តាលឱ្យមនុស្សចំនួន ៥នាក់ស្លាប់ និង ២នាក់បានរងរបួស រួមទាំងក្មេងប្រុសអាយុ ២ឆ្នាំ និងក្មេងប្រុសអាយុ ១៣ឆ្នាំ ដែលទាំងពីរនាក់ត្រូវបានបាញ់ចំជើង។កាលពីយប់ថ្ងៃចន្ទ ការបាញ់ប្រហារក៏បានកើតឡើងនៅឯពិធីជប់លៀងមួយក្នុងទីក្រុង Baltimore ដោយមនុស្ស ២នាក់ត្រូវបានបាញ់សម្លាប់ និង ២៨នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះប្រហែលពាក់កណ្តាលនៃអ្នករងគ្រោះគឺជាកុមារ។មូលហេតុក្នុងការបាញ់ប្រហារថ្មីៗទាំងបីនៅមិនទាន់ច្បាស់ពីមូលហេតុនៅឡើយទេ ខណៈដែលសហរដ្ឋអាមេរិកកំពុងតស៊ូជាមួយនឹងការបាញ់ប្រហារទ្រង់ទ្រាយធំ និងឧប្បត្តិហេតុនៃអំពើហិង្សាដោយកាំភ្លើង។ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្កោលទោសចំពោះអំពើហឹង្សានេះ ហើយបានបន្តការអំពាវនាវជាថ្មីរបស់លោក ដើម្បីរឹតបន្តឹងច្បាប់កាំភ្លើងរបស់អាមេរិក៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ