ភ្នំពេញៈសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឲ្យអភិបាលរាជ ធានីភ្នំពេញបញ្ចេញរថយន្តក្រុងប្រ មាណជាង ៣០០គ្រឿងដើម្បីដឹកជ ញ្ជូនកម្មករ-កម្មការនីទៅតាមបណ្ដាខេត្តនានាដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី ៧ ការណែនាំរបស់សម្តេចធ្វើឡើងតា មរយៈសារជាសំឡេងនៅល្ងាចថ្ងៃទី ១១ ខែកក្កដា ២០២៣ ។សម្ដេចតេជោ ហ៊ុន សែន បានលើក ឡើងថារាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យកម្មករ-កម្មការិនីបានឈប់សម្រាក រយៈពេល៣ថ្ងៃដើម្បីទៅចូលរួមការ បបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣ ដោយមើលឃើញអំពីស្ថានភាពនៃមធ្យោបាយធ្វើដំណើរអាចនឹងមាន ការខ្វះខាតនិងខ្លាចក្រែងមានការដំ ឡើងថ្លៃឈ្នួលរថយន្តជាពិសេសដើ ម្បីសម្រួលដល់ការលំបាករបស់កម្ម ករ-កម្មការនី សម្ដេចបានណែនាំដល់អភិបាលរាជធានីភ្នំពេញបញ្ចេញរថ យន្តក្រុងពី ៣០០ ទៅ៣៥០គ្រឿង ដើម្បីដឹកជញ្ជូនកម្មករ-កម្មការនីទៅបោះឆ្នោតនៅតាមបណ្ដាខេត្តនានា។
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ