បន្ទាយមានជ័យ៖ សាច់សត្វមាន់ និងប្រហិតចម្រុះ ចំនួន៨៥២០គីឡូក្រាម នាំចូលមកពីប្រទេសថៃ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បាននិងយកទៅដុតកម្ទេចចោល។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលម៉ោង៦និង១៥ នាទីព្រឹកនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលនីតិវិធីពីលោក លឹម ប៊ុនសុភ័ក្រព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យទីតាំងមួយកន្លែងនៅចំណុចខាងជើងផ្សារត្រី ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ប្រភពព័ត៌មានបានបន្តថា ក្នុងប្រតិបត្តិការខាងលើ គេបានរកឃើញផលិតផលមានដើមកំណើតពីសត្វ ( សាច់សត្វមាន់ និងប្រហិតចម្រុះ) ចំនួន៨៥២០គីឡូក្រាម នាំចូលមកពីប្រទេសថៃ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។តាមប្រភពបានបញ្ជាក់ថា ចំពោះផលិតផលមានកំណើតពីសត្វខាងលើនេះ ក្រុមការងារបានពិនិត្យឃើញថា សាច់សត្វនិងប្រហិតទាំងនោះមិនបានរកក្សាទុកឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស (សីតុណ្ហភាព និងអនាម័យ)។ប្រភពព័ត៌មានបានអះអាងថា ក្រុមការងារបានស្នើសុំការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា ធ្វើការដុតកម្ទេចចោល វត្ថុតាងបទល្មើសខាងលើនេះតាមវិធានបសុពេទ្យ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ