ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាគោលដៅការពារការប្រកួតកីឡាស៊ីហ្គេម ទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ព្រមទាំងសប្បុរសជននានា!
Tue,16 May 2023 (Time 02:55 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 256នាក់)


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺចាប់ផ្តើមពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ក្នុងនោះផងដែរ ដោយអនុវត្តតាមការដឹកនាំបញ្ជាពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បាននិងកំពុងចូលរួមបំពេញបេសកកម្មយ៉ាងមមាញឹក តាមបណ្តាគោលដៅ ការពារ សន្តិសុខ សុវត្ថិភាព និង រក្សាសណ្ដាប់ធ្នាប់ នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ដោយមើលឃើញពីសកម្មភាពដូចនេះ និងដោយមានការយកចិត្តទុកដាក់លើភាពហត់នឿយរបស់កងកម្លាំងគ្រប់ប្រភេទ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំង សប្បុរសជននានាដែលស្រឡាញ់គាំទ្រ កងរាជអាវុធហត្ថ បានឧបត្ថម្ភនូវអំណោយជាបន្តបន្ទាប់ រួមមាន ភេសជ្ជៈ ទឹកសុទ្ធ និងថវិកា ផ្តល់ជូនដល់ មេបញ្ជាការរ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចែកជូនបន្តដល់កម្លាំងក្រោមឱវាទដែលកំពុងបំពេញបេសកកម្ម ទុកជាការលើកទឹកចិត្ត និងបំពេញបន្ថែមនូវការហូបចុក ឆ្លើយតបទៅនឹង ការហត់នឿយ របស់កងកម្លាំង។

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ឲ្យ លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ក៏ដូចជា លោកមេបញ្ជាការ តាមបណ្តាគោលដៅការពារ ការប្រកួតកីឡាស៊ីហ្គេម ធ្វើការបែងចែកអំណោយទាំងនោះ ជូនដល់ដៃបងប្អូន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលកំពុងឈរជើងតាមគោលដៅគ្រប់ៗគ្នា៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ