(ព្រៃវែង)៖ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្ត ព្រៃវែង ភូមិមេសរប្រចាន់លើ បានធ្វើពិធីកសាងផ្លូវបេតុងសាមគ្គីមួយខ្សែប្រវែង ៣០០ម៉ែត្រ ដោយប្រើស៊ីម៉ង់អស់ប្រហែល ៦០តោន ខ្សាច់ ១៥ឡាន និង ថ្មប្រហែល ២០ឡានដែលជាផ្លូវបេតុងសាមគ្គីរវាងអ្នកភូមិ ក្រុមការងារ និងសប្បុរសជនបានរួមគ្នាខ្លះចេញកម្លាំងពលកម្ម ខ្លះបាយម្ហូប និង ខ្លះទៀតជួយជាសម្ភារៈដូចមានតួយ៉ាង លោក ថាន់ ចាន់ណា ម្ចាស់បូរី ចាន់ណាលែន បានជួយឧបត្ថម្ភស៊ីម៉ង់ចំនួន ២តោន ខ្សាច់ ២ឡាន និង ថ្ម ២ឡានផងដែរដើម្បីចូលរួមចំណែកមគ្គផលកុសលផលបុណ្យដ៏ថ្លៃថ្លាមួយនេះ។គួរបញ្ជាក់ផងដែរថា ផ្លូវបេតុងសាមគ្គីមួយនេះគឺជាផ្លូវបេតុងសាមគ្គីរវាងអ្នកភូមិទាំងចាស់ ទាំងក្មេង ទាំងស្រី ទាំងប្រុស ខ្លះសម្ភារៈ ខ្លះបាយសម្ល ខ្លះ កម្លាំងពលកម្មដើម្បីចូលរួមជួយគ្នា សាមគ្គីជាកម្លាំងដើម្បីកសាងផ្លូវនេះឡើងជាពិសេសគឺក្រោយការឯកភាពគ្នាតាមរូបមន្ត ៣៥ និង ៦៥ភាគរយ គឺក្រោយសប្បុរសជនចូលរួមរួចនៅសល់គឺអ្នកភូមិចូល ៣៥ភាគរយដោយស្មារតីទទួលខុសត្រូវ និងក្រុមការងារជួយ ៦៥ភាគរយ ដោយការចូលរួមលើកទឹកចិត្ត និងជ្រះថ្លាបំផុត។គណៈកម្មការ អាចារ្យ និងប្រធានភូមិមេសរប្រចាន់លើក៏សូមអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ សូមចូលរួមជួយជាសម្ភារៈនានាដើម្បីកសាងផ្លូវបេតុងសាមគ្គីនេះឱ្យបានរួចរាល់ផងទាន។
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ