ឯកឧត្តម ខៀវ កាញារីទ្ធ បានណែនាំឱ្យមន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្ត ត្រូវយកចិត្តទុកដាក់លើការងារ ផ្សព្វផ្សាយជាពិសេសតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីឱ្យស្របតាមការរីកចម្រើនរបស់ប្រទេស។ ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធ ផលការងារ៥ឆ្នាំនិងលើកទិសដៅបន្ដ ឆ្នាំ២០២៣- ២០២៨ របស់ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នាសាលប្រជុំធំថ្មី របស់ ក្រសួងព័ត៌មាន ។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាស ន៍ថា បច្ចុប្បន្នគឺយើងកំពុងតែមាន ការរីកចម្រើនលើគ្រប់វិស័យ ទៀត សោតប្រព័ន្ធផ្សព្វផ្សាយក៏កំពុងតែមានច្រើនដូចគ្នា ពីព្រោះបច្ចុប្បន្ន គ្រាន់តែមានទូរសព្ទ ស្មាតហ្វូនមួយគ្រឿង ក៏អាចផ្ដិតយករូបភាពនិង សំឡេង ដើម្បីយកទៅធ្វើជាដំណឹង បានដែរ ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា ការធ្វើឱ្យព័ត៌មានកន្លងមក ខ្លះមិន ទាន់គ្រប់ជ្រុងជ្រោយធ្វើឱ្យមានការភាន់ច្រឡំជាដើម។ដូចនេះតាមមន្ទីរព័ត៌មានត្រូវយកចិត្តទុកដាក់លើការ ងារផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ីនធឺ ណិត ដូចជាគេហទំព័រ, Facebook ,Youtube, instalgram ,Tik Tok ជាដើម ពីព្រោះបច្ចុប្បន្ននេះ មានមនុស្សជា ច្រើន មិនមានពេលគ្រប់គ្រាន់ក្នុងការតាមដានមើលកម្មវិធីទូរទស្សន៍ វិទ្យុនោះទេ មើលតែតាមកម្មវិធី ស្មាតហ្វូនទេ។ ឯកឧត្តម បានបន្ថែមថា ដូច្នេះតាមមន្ទីរព័ត៌មានត្រូវមានអ្នកនាំ ពាក្យ ដើម្បីបញ្ជូនព័ត៌មានពីថ្នាក់ ដឹកនាំទៅប្រជាពលរដ្ឋ ពីប្រជា ពលរដ្ឋជូនថ្នាក់ដឹកនាំ បានទាន់ ពេលវេលា ច្បាស់លាស់ តាមពាក្យ ស្លោក របស់ក្រសួងព័ត៌មាន គឺ ប្លែក លឿន ទុកចិត្តបាន ទីណា ពេលណា ក៏បាន ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ