សេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមសូមថ្លែងអំណរគុណដល់គ្រប់ក្រុមហ៊ុន សហគ្រាស និងវិនិយោគិនចិនទាំងអស់ ដែលបានបោះទុនវិនិយោគលើវិស័យនានានៅកម្ពុជា នឹងជឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្ដាប់ធ្នាប់ ដែលជាខឿនដ៏សំខាន់សម្រាប់បរិយាកាសនៃការវិនិយោគនៅកម្ពុជា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តយ៉ាងដូច្នេះទៀតថា ផ្អែកតាមកត្តាភូមិសាស្ត្រ ប្រទេសកម្ពុជាស្ថិតនៅក្នុងតំបន់នៃប្រទេសកំពុងអភិវឌ្ឍន៍មួយយ៉ាងឆាប់រហ័ស ជាមួយនឹងកត្តាគុណសម្បត្តិជាច្រើន ដូចជា គុណសម្បត្តិលើការបើកចំហរសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ និងគ្រប់ វិស័យទាំងអស់, គុណសម្បត្តិលើកម្លាំងពលកម្មវ័យក្មេង ដែលក្នុងចំនួនប្រជាជន កម្ពុជាសរុបជាង ១៥លាននាក់ គឺប្រជាជនមានអាយុ ៣៥ឆ្នាំចុះ មានប្រមាណ៧២%, គុណសម្បត្តិនៅលើទីតាំងយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលជាតំបន់មួយ បាននិងកំពុងក្លាយជារោងចក្រនៃអាស៊ី ម្យ៉ាងទៀតកម្ពុជាស្ថិតនៅក្នុងតំបន់ជាប់ ដងទន្លេមេគង្គ ដែលជាតំបន់មានកំណើនសេដ្ឋកិច្ច និងការតភ្ជាប់ខ្ពស់, គុណសម្បត្តិលើទំនិញនិងផលិតផលកម្ពុជា បានទទួលនូវពន្ធអនុគ្រោះពីបណ្ដាប្រទេសមួយចំនួន។ល។ និងសំខាន់បំផុត គឺភាពអំណោយផលនៃស្ថិរភាពនយោបាយ និងសន្តិសុខពេញលេញក្នុងប្រទេស។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងបន្តថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជា បានផ្ដល់នូវ សមិទ្ធផលជាច្រើនពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នេះក៏ដោយសារតែយើងមានការជឿទុកចិត្តគ្នាទៅវិញទៅមក គោរពគ្នាទៅវិញទៅមក និងទទួលបានអត្ថប្រយោជន៍រួមគ្នា ព្រមទាំងពង្រឹង-ពង្រីកជាបន្តបន្ទាប់ឥតឈប់ឈរ ដោយផ្អែក លើមូលដ្ឋាននៃរចនាសម្ព័ន្ធសេដ្ឋកិច្ចបំពេញឱ្យគ្នាទៅវិញទៅមក ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវនៃថ្នាក់ដឹកនាំរបស់ប្រទេសយើងទាំងពីរ។ទន្ទឹមគ្នានោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា សមាគមសម្ព័ន្ធ សេដ្ឋកិច្ចសហប្រតិបត្តិការសកលខ្សែក្រវាត់និងផ្លូវ នឹងខិតខំប្រឹងប្រែងបន្តតួនាទី ជាស្ពានក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងចិន-កម្ពុជាឱ្យកាន់តែស៊ីជម្រៅ ដើម្បីផ្ដល់ប្រយោជន៍ច្រើនថែមទៀតសម្រាប់ ប្រជាជនប្រទេសទាំងពីរ និងបំពេញតួនាទីការអភិវឌ្ឍប្រកបដោយស្ថិរភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ