ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
មេបញ្ជាការកងទ័ពជើងគោកផ្ដាំផ្ញើបេក្ខជនដែលចូលរួមប្រលងចូលធ្វើនាយទាហានត្រូវទុកចិត្តលើសមត្ថភាព និងចំណេះដឹងផ្ទាល់ខ្លួន
Sun,05 March 2023 (Time 07:44 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 286នាក់)


មេបញ្ជាការកងទ័ពជើងគោកផ្ដាំផ្ញើបេក្ខជនដែលចូលរួមប្រលងចូលធ្វើនាយទាហានត្រូវទុកចិត្តលើសមត្ថភាព និងចំណេះដឹងផ្ទាល់ខ្លួន
ព័ត៌មានជាតិ
ចេញផ្សាយ ថ្ងៃទី 5 ខែ មីនា ឆ្នាំ 2023 18


ភ្នំពេញ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការជ្រើសរើសនាយទាហាន ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្ដាំផ្ញើដល់បេក្ខជនដែលចូលរួមប្រលងចូលធ្វើនាយទាហានត្រូវទុកចិត្តលើសមត្ថភាព និងចំណេះដឹងផ្ទាល់ខ្លួន ពីព្រោះការប្រលងជ្រើសរើសនាយទាហាននេះនឹងក្លាយទៅជាថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទនាពេលអនាគត។

ឯកឧត្តមឧត្តមសេនីយ៍ឯកបានផ្ដាំផ្ញើយ៉ាងដូច្នេះក្នុងពិធីបើកការប្រលងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ នៅមណ្ឌលវិទ្យាល័យបាក់ទូក នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយ និងការអរគុណចំពោះបេក្ខជនទាំងអស់ដែលបានចាប់អារម្មណ៍លើអាជីពជាយោធិន ដោយនៅក្នុងសម័យប្រលងជ្រើសរើសឆ្នាំ២០២៣នេះ មានបេក្ខជនចំនួន៦,៣៩៩នាក់ ក្នុងនេះមាននារីចំនួន២,៩៩៨នាក់ចូលរួមប្រលងប្រជែងនៅតាមមណ្ឌលចំនួន៤ក្នុងរាជធានីភ្នំពេញ ដែលនេះគឺជាមោទកភាពដ៏ធំធេងសម្រាប់កងយោធពលខេមរភូមិន្ទក្នុងការទទួលបាននូវការគាំទ្រពីសំណាក់ស្រទាប់យុវវ័យដែលជាកម្លាំងបន្តវេន។

ឯកឧត្តមឧត្តមសេនីយ៍ក៏បានក្រើនរំឭកដល់បេក្ខជនឱ្យខិតខំយកចិត្តទុកដាក់លើគ្រប់វិញ្ញាសារនៃការប្រលង រួមមាន៖ ចំណេះដឹងទូទៅ, ភាសាអង់គ្លេស និងវិញ្ញាសារកាយសម្បទា ដែលទាមទារឱ្យបេក្ខជនបង្ហាញសមត្ថភាពឱ្យអស់លទ្ធភាព ដើម្បីទទួលបានឱកាសចូលរៀននៅតាមបណ្តាសាលានាយទាហាន ទៅតាមចំណាត់ថ្នាក់ និងសន្ទស្សន៍នៃចំនួនជ័យលាភីដែលបានកំណត់។

ឯកឧត្តមឧត្តមសេនីយ៍ឯកបានផ្តាំផ្ញើឱ្យបេក្ខជនទាំងអស់ទុកចិត្តលើសមត្ថភាព និងចំណេះដឹងផ្ទាល់ខ្លួនជាជាងពឹងផ្អែកលើកត្តាខាងក្រៅខ្លួន ពីព្រោះនេះជាការប្រលងជ្រើសរើសនាយទាហាន ដែលនឹងក្លាយទៅជាថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទនាពេលអនាគត។

ឯកឧត្តមឧត្តមសេនីយ៍ក៏បានថ្លែងអំណរគុណដល់អនុគណៈកម្មការរៀបចំការប្រលងជ្រើសរើសនាយទាហានឆ្នាំ២០២៣ សាលារាជធានីភ្នំពេញ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ផ្នែក ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវ ដើម្បីធានាធ្វើយ៉ាងណាឱ្យការប្រលងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ អាចដំណើរការដោយសុក្រឹត យុត្តិធម៌ និងជោគជ័យ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ ក្រសួងការពារជាតិបានកំណត់សន្ទស្សន៍នៃការជ្រើសរើសនាយទាហានសកម្មជំនាន់ទី២៥ចំនួន១០០នាក់, នាយទាហានទ័ពជើងគោកជំនាន់ទី១៣ចំនួន១០០នាក់, នាយទាហានបន្តវេនជំនាន់ទី១៤ចំនួន១៥០នាក់ និង នាយ


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ