ភ្នំពេញ៖ បញ្ជាការទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថា ការទម្លាក់ទ័ពតាមឧទ្ធម្ភាគចក្រ គឺជាយុទ្ធវិធីមួយក្នុងការបញ្ជូនទ័ពដោយរហ័សចូលទៅក្នុងតំបន់ណាមួយនៅលើសមរភូមិ ដែលផ្តល់អំណោយផលអោយកម្លាំងក្នុងការចាប់យកប្រៀបប្រយុទ្ធ។ លោកបានព័ណ៌នាពីសកម្មភាពមួយចំនួនដែលត្រូវធ្វើភ្លាមៗពេលដល់ចំណុចដែលត្រូវទម្លាក់។នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត បានសរសេរនៅលើហ្វេសបុកផេករបស់លោកនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះថា ការទម្លាក់ខ្លួនពីលើឧទ្ធម្ភាគចក្រតាមរយៈខ្សែពួរគែមានហានិភ័យជាខ្លាំង តែថាមិនអាចយកហានិភ័យនោះធ្វើជាឧបសគ្គនៃការប្រតិបត្តិការនោះទេ។នាយឧត្ដមសេនីយ៍បានសរសេរបន្ថែមថាការមិនហ៊ានលោតចុះនឹងធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការទាំងមូល។នាយឧត្ដមសេនីយ៍បន្តទៀតថា៖ «សុវត្ថិភាពរបស់អ្នកផ្សេងដែលនៅក្នុងឧទ្ធម្ភាគចក្រ គឺត្រូវពឹងផ្អែកលើការសម្រេចចិត្តរបស់យើង (បើយើងមិនហ៊ានលោត ត្រូវធ្វើអោយស្ទះបេសកកម្មរបស់អ្នកផ្សេងនិងរបស់ក្រុមទាំងមូល ហើយបើនៅកាន់តែយូរ នឹងបង្កហារនិភ័យកាន់តែខ្ពស់ដល់អ្នកទាំងអស់គ្នា ព្រោះអាចក្លាយជាផ្ទាំងស៊ីបដ៏ធំមួយនៅលើអាកាស)»។នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតរបស់គណបក្សប្រជាជនរូបនេះបានបញ្ជាក់ថាភាពជោគជ័យរបស់បេសកកម្មគឺពឹងផ្អែកទាំងស្រុងលើការធ្វើប្រតិបត្តិការប្រកបដោយភាពក្លាហាន មុះមុត ឯកភាពគ្នា ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់សមាជិកគ្រប់រូបរួមទាំងខ្លួនយើងផង។នាយឧត្ដមសេនីយ៍បានបង្ហោះបែបនេះដោយអមនឹងរូបថតពីរសន្លឹកនៃសកម្មភាពលោតឧទ្ធម្ភាគចក្រតាមរយៈខ្សែពួរកាលពី១០ឆ្នាំមុន៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ