ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបានប្រារព្ធពិធីប្រគល់-ទទួលម៉ូតូ សម្ភារ:បរិក្ខាជូនមន្រ្តីសាខា​ និងអនុសាខាក្រុងស្រុក
Fri,10 February 2023 (Time 08:17 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 294នាក់)


ខេត្តប់ៃលិន)៖ នៅព្រឹកថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២៣ អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបានប្រារព្ធពិធីប្រគល់-ទទួល សម្ភារៈបរិក្ខាសម្រាប់អនុវត្តកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងសហគមន៍ដែលឧបត្ថម្ភដោយ DG-ECHO តាមរយៈកាកបាទក្រហមហ្វាំងឡង់ ក្រោមអធិបតីភាព លោកជំទាវ ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដោយមានការចូលរួមពីគណៈកម្មាធិការអនុសាខាក្រុង/ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ គណៈអភិបាលក្រុង/ស្រុក អាជ្ញាធរឃុំ/សង្កាត់ សរុបចំនួន២៦នាក់ ស្រី ០៨ នាក់។

លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ឱកាសដល់សាខាខេត្តប៉ៃលិនបានអនុវត្តកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងសហគមន៍ដែលឧបត្ថម្ភដោយ DG-ECHO តាមរយៈសហព័ន្ធអន្តរជាតិ (IFRC) តាមរយៈកាកបាទក្រហមហ្វាំងឡង់រយៈពេល ៣ ឆ្នាំ ចាប់ពី (ខែឧសភា ឆ្នាំ២០២២ ដល់ ខែមេសា ឆ្នាំ២០២៥)។

លោកជំទាវបានឱ្យដឹងទៀតថា កម្មវិធីនេះផ្តោតជារួមលើ ៣ផ្នែក៖
១.ការត្រៀមបង្ការ/ឆ្លើយតបជំងឺរាតត្បាត ២.ការងារគ្រប់គ្រងគ្រោះមហន្តរាយ
៣.ការលើកកម្ពស់ការចូលរួមរបស់សហគមន៍ ដោយសមាហរណកម្មជាមួយការងារអភិវឌ្ឍន៍សាខា/អនុសាខាក្នុងខេត្តគោលដៅដើម្បីកសាងសមត្ថភាពបច្ចេកវិទ្យាឌីជីថល បរិស្ថាន ការប្រែប្រួលអាកាសធាតុ យេនឌ័រ។ល។ ជាងនេះទៅទៀតគឺជាឱកាសក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងការសម្រេចបានជោគជ័យនូវយុទ្ធសាស្រ្ត ២០៣០ របស់កាកបាទក្រហមកម្ពុជាផងដែរ។ លោកជំទាវ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តប៉ៃលិនជូនដល់មន្រ្តីប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខាក្រុង/ស្រុក អាជ្ញាធរឃុំ/សង្កាត់គោលដៅ សហការគ្នាឱ្យបានជិតស្និទ្ធដើម្បីសម្រេចបានជោគជ័យតាមកម្មវិធីរបស់គម្រោងនេះ ។

លោកជំទាវ អនុប្រធានអចិន្រ្តៃយ៍បានប្រគល់-ទទួល ម៉ូតូ និងសម្ភារៈឧបករណ៍ ការិយាល័យសម្រាប់កម្មវិធីលើកកម្ពស់កម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ជូនមន្រ្តីកម្មវិធីសាខា ទទួលបាន ម៉ូតូ ២គ្រឿង កុំព្យូទ័រយួរដៃ ២គ្រឿង ម៉ាស៊ីនព្រីនធើ ស្កេន កូពី ១គ្រឿង ម៉ាស៊ីនបញ្ចាំងស្លាយ ១គ្រឿង កាមេរ៉ាកាណុង ១គ្រឿង ទូដែក១គ្រឿង ទូឯកសារគ្មានទ្វារ ១គ្រឿង ទូឯកសារមានទ្វារ ១គ្រឿង និងមន្រ្តីអនុសាខាក្រុង/ស្រុក ទទួលបាន ម៉ូតូ ២គ្រឿង កុំព្យូទ័រយួរដៃ ២គ្រឿង ម៉ាស៊ីនព្រីនធើ ២គ្រឿង ទូឯកសារមានទ្វារ ២គ្រឿង៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ