ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
លោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍ថា សមិទ្ធផលនានាកើតឡើងដោយសារប្រទេសមានសុខសន្តិភាពពេញលេញ​
Sun,08 January 2023 (Time 07:22 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 481នាក់)


(ខេត្តស្វាយរៀង)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ បានសម្ពោធផ្លូវ១ខ្សែ ស្រះទឹក កុដិ​ ដំបូលសាលាឆាន់​ និងវេទិកាកិត្តិយស​ដែលចំណាយថវិកាសាងសង់អស់​ ៣៧១.៥៧០ដុល្លារ​ នៅវត្តល្ងើន ស្ថិតនៅភូមិព្រៃពោធិ៍ ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀង។

ក្នុងឱកាសនោះលោកជំទាវ ម៉ែន សំអន បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែមានមនោសញ្ចេតនាស្រលាញ់រាប់អាន និងរួមសុខទុក្ខជាមួយជនរួមជាតិទាំងអស់ និងជួយដោះស្រាយរាល់ទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេស។

លោកជំទាវបានបន្តទៀតថា​ សមិទ្ធផលនានា និងសមិទ្ធផលដែលបានដាក់សម្ពោធក្នុងថ្ងៃនេះគឺដោយសារតែប្រទេសមានសុខសន្តិភាពពេញលេញ​ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ​ ហ៊ុន​ សែន។

លោកជំទាវក៏បានថ្លែងអំណរគុណ​ដល់លោកស្រីឧកញ៉ា យូ លឹម ឧកញ៉ា សួង ធឿន ព្រមទាំងក្រុមគ្រួសារ សប្បុរជនជិតឆ្ងាយដែលបានចូលរួមដោយទឹកចិត្តសប្បុរសជ្រះថ្លាកសាង ផ្លូវ១ខ្សែ ស្រះទឹក និងកុដិ នៅវត្តល្ងើន ស្ថិននៅភូមិព្រៃពោធិ៍ ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀងឱ្យលេចជាសមិទ្ធផលរួចរាល់ជាស្ថាពរហើយរៀបចំពិធីសម្ពោធឆ្លងយ៉ាងអធិកអធមនាឱកាសនេះ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ