ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
រដ្ឋបាលខេត្តមណ្ឌលគិរីរៀបចំការប្រគុំតន្រ្តី តាំងពិព័រណ៍សកម្មភាពការងារ និងបាញ់កាំជ្រួច ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំសកល នៅបរិវេណទំនប់សែនសុខដុម
Mon,02 January 2023 (Time 02:15 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 365នាក់)


ខេត្តមណ្ឌលគិរី៖ ដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នាំសកល ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំព្រឹត្តិការណ៍យ៉ាងឱឡារិក អធិកអធម នៅបរិវេណទំនប់សែនសុខដុម ហៅទំនប់លើ ស្ថិតនៅសង្កាត់សុខដុម ក្នុងក្រុងសែនមនោរម្យ។ ក្នុងពិធីអបអរសាទរ ឆ្លងឆ្នាំសកល នារាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដោយមានការអញ្ជើញជាអធិបតីភាពពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រួមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក និងប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិចូលរួមទស្សនាយ៉ាងច្រើនកុះករ។

នៅក្នុងពិធីឆ្លងឆ្នាំសកលនោះដែរ ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងសហការី បានអញ្ជើញពិនិត្យការដាក់តាំងពិព័រណ៍សកម្មភាពការងារ សមិទ្ធផល រួមទាំងពិព័រណ៍អាជីវកម្មផ្សេងៗ នៅតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី រដ្ឋបាលក្រុង/ស្រុកទាំង០៥ ក្នុងខេត្ត ដើម្បីបង្ហាញពីសកម្មភាព សមិទ្ធផល ក្នុងរយៈពេល១ឆ្នាំ កន្លងមក និងមានការបាញ់កាំជ្រួច នៅបរិវេណទំនប់សែនសុខដុម។

ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរដល់បណ្តាមន្ទីរអង្គភាពជំនាញទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ និងរួមសហការគ្នា ក្នុងការរៀបចំព្រឹត្តិការណ៍នាពេលនេះ បានល្អប្រសើរ ដើម្បីបង្កបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកំសាន្ត ក្នុងឳកាសអបអរសាទរ ឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី។ ឯកឧត្តម បញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ទាំងនេះ គឺដោយសារតែប្រទេសជាតិ មានការរីកចម្រើន និងមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញផែនការមេអភិវឌ្ឍន៍វិស័យទេសចខេត្តមួយនេះ ជាតំបន់ប៉ូលសេដ្ឋកិច្ចទី៤ បន្ទាបពីរាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាម កត្តាទាំងនេះ បានធ្វើឳ្យខេត្ត មានការអភិឌ្ឍន៍រីកចម្រើនជាជំហ៊ានៗ។

សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរី ជាខេត្តមួយ សម្បូរដោយសក្តានុពលលើវិស័យទេសចរណ៍ មានធនធានធម្មជាតិ អាកាសធាតុល្អ វាលស្មៅស្រស់ស្អាត សម្បូរភ្នំ ទឹកជ្រោះ រមណីយដ្ឋានធម្មជាតិជាច្រើនកន្លែង និងមានផ្ទះសំណាក់ សណ្ឋាគារ រីស៊តជាច្រើនកន្លែង សម្រាប់ទាក់ទាញ ក៏ដូចជាទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ មកសម្រាក់កំសាន្តផងដែរ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ