កណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យនិងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការបាក់ច្រាំងធ្វើឲ្យខូចខាត និងបាត់បង់ផ្ទះសម្បែងនៅតាមព្រែកថីដោយសារទឹកហូរបុកខ្លាំងនៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។បើយោងតាមលោក ឃឹម សំភារ អភិបាលនៃគណៈអភិបាលក្រុងតាខ្មៅបានប្រាប់ឲ្យបណ្ដាញសារព័ត៌មាន The Mirror News ដឹងថា ចំពោះស្ថានភាពទឹកគិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៤ ល្ងាច ស្ថានភាពទឹកដូចខាងក្រោម៖១-សង្កាត់កំពង់សំណាញ់បានរងផលប៉ះពាល់ក្នងភូមិចំនួន២គឺ ភូមិព្រែករាំង១ និងភូមិអាចម៍កុកដោយដំណាំអនុផលចំនួន ១៥ហិកតានិងដំណាំផ្សេងៗមានត្រកួនចំនួន១០ហិកតា។២-សង្កាត់រការខ្ពស់បានរងការប៉ះពាល់២ភូមិគឺ ភូមិព្រែកសំរោង និងភូមិព្រែកថី្មដោយប៉ះពាល់ផ្ទះប្រជាពលរដ្ឋ បាក់ចូលព្រែកចំនួន៤ខ្នងនិងបានប៉ះពាល់ផ្ទះប្រជាពលរដ្ឋធ្ងន់ធ្ងរចំនួន២៤ខ្នងរួមទាំងប៉ះពាល់បន្លែអនុផលចំនួន១៥ហិកតា៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ