ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
រដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «អតីតមន្រ្តីរាជការទាំងអស់ គឺជាអ្នកដែលបានឆ្លងកាត់នូវប្រវត្តិសាស្រ្តដោយផ្ទាល់ យើងខ្ញុំជាក្មេងជំនាន់ក្រោយមិនអាចបំភ្លេចបានឡើយ»
Tue,10 October 2023 (Time 09:17 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 185នាក់)


«អតីតមន្រ្តីរាជការទាំងអស់ គឺជាអ្នកដែលបានឆ្លងកាត់នូវប្រវត្តិសាស្រ្តដោយផ្ទាល់ និងបានឃើញការវិវឌ្ឍពីដំណាក់កាលមួយទៅដំណាក់កាលមួយនៃប្រទេសជាតិ ដែលការលះបង់ និងបទពិសោធន៍ទាំងនេះ យើងខ្ញុំជាក្មេងជំនាន់ក្រោយមិនអាចបំភ្លេចបានឡើយ»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនៅលើបណ្ដាញសង្គមដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក ឯកឧត្តមរដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងទៀតថា ក្នុងនាមជាយុវជនជំនាន់ក្រោយ ខ្ញុំពិតជាសូមថ្លែងអំណរគុណដល់ លោកអ៊ុំ លោកពូ អ្នកមីងដែលជានិវត្តជននៃមន្ទីរសុខាភិបាល និងមន្ទីរផែនការខេត្តកំពង់ស្ពឺ ដោយទទួលបានឱកាសជួបសំណេះសំណាល និងសាកសួរសុខទុក្ខគ្នា នារសៀលនេះ។

គួរជម្រាបជូនថា កាលពីថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលនិវត្តន៍ជនមន្ទីរសុខាភិបាល និងមន្ទីរផែនការខេត្តកំពង់ស្ពឺ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ