ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សមាគមរាជសីហ៍សាខាខេត្តតាកែវ បានដឹកនាំសមាជិក សមាជិកា នាំយកកូនឈើប្រណិតចំនួន៦០ដើមទៅដាំ នៅអនុវិទ្យាល័យអង្គក្តី ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ
Thu,08 September 2022 (Time 08:34 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 428នាក់)


ខេត្តតាកែវ នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២

ដោយទទួលបានការអនុញ្ញាតពីគណៈកម្មាធិការប្រតិបត្តិសមាគមរាជសីហ៍ លោក ទេព វណ្ណហេង ប្រធានសមាគមរាជសីហ៍សាខាខេត្តតាកែវ បានចាត់អោយតំណាងយុវជនសមាគមរាជសីហ៍សាខាខេត្តតាកែវ ដឹកនាំសមាជិក សមាជិកា សមាគមរាជសីហ៍សាខាខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួម ពីរសំណាក់ លោកមេឃុំសិង្ហ សមាជិកក្រុមប្រឹក្សាឃុំសិង្ហ លោកអនុប្រធានប៉ុស្តិ៍រដ្ឋបាលឃុំសិង្ហ ប្រជាការពារ និងលោកភូមិ អនុប្រធានភូមិ ប្រជាពលរដ្ឋ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានរួមគ្នាដាំកូនឈើប្រណិតចំនួន ៦០០ដើម នៅក្នុងបរិវេណអនុវិទ្យាល័យអង្គក្តី ស្ថិតនៅឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ។

លោកនាយក និងលោកគ្រូ អ្នកគ្រូ បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសមាគម ដែលបានចាត់តាំង សមាគមរាជសីហ៍សាខាខេត្តតាកែវ នាំយកកូនឈើមកដាំនៅក្នុងបរិវេណសាលាអនុវិទ្យាល័យអង្គក្តី ទុកជាមរតកសម្រាប់អ្នកជំនាន់ក្រោយ និងសូមជូនពរដល់ថ្នាក់ដឹកនាំ ព្រមទាំងសមាជិក មាគមរាជសីហ៍ ទាំងអស់ មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងបានប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ។


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ