ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ផឹកស្រាស្រវឹងរួចប៉ះសំដីជាមួយបងស្រាប់តែដុតផ្ទះឆេះមួយខ្នងទាំងស្រុងនៅស្រុកកៀនស្វាយ!
Sun,25 September 2022 (Time 06:56 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 423នាក់)


ខេត្តកណ្តាល:ថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៨និង០០នាទិនៅចំណុចភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះនួន ស្រីណេ ភេទស្រីអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះមានទីលំនៅភូមិទទួលត្នោតឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ក្រោយពីកើតហេតុលោកឡូវ សុខសានអភិបាលស្រុកកៀនស្វាយបានបញ្ចាផ្ទាល់ដល់សមត្ថកិច្ចស្រុកចុះទៅជួយអន្តរាគមន៍។

ជនសង្ស័យម្នាក់ឈ្មោះនួន សុធា ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិយប្រាកដ មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ដ្រុកកៀនស្វាយ ខេត្ថកណ្ដាល(ត្រូវជាប្អូនបង្កើត)។

សម្ភារះខូចខាតរួមមាន:១/ផ្ទះមួយខ្នងសង់អំពីឈើ ជញ្ចាំងសង្ក័សី ដំបូលប្រកសង្ក័សី កំពស់២ម៉ែត្រកន្លះ ទទឹង៥ម៉ែត្រ បណ្ថោយ៧ម៉ែត្រ និងសម្ភារះប្រើប្រាស់មួយចំនួន និងលុយ ១៥០០០០០៛(មួយហាសិបម៉ឺនរៀល)។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា!នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងដូចខាងលើឈ្មោះនួន សុធាភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ស្រវឹងស្រាបានឈ្លោះប្រកែកជាមួយបងរបស់ខ្លួន(ជនរងគ្រោះ) ពេលនោះជនសង្ស័យខឹង បានដុតផ្ទះបងរបស់ខ្លួនឯងបណ្ដាលអោយខូចខាតផ្ទះមួយខ្នង ធ្វើអំពីឈើជញ្ជាំងសង្ក័សីដំបូលប្រក់ស័ង្កសី ក្រាលក្តាទទឹងប្រវែង៥ម៉ែត្រ បណ្តោយ៧ម៉ែត្រ កម្ពស់២ម៉ែត្រកន្លះ និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួន។
ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់
បន្ទាប់ជនរងគ្រោះបានប្ដឹងនគរបាលប៉ុស្តិ៍គគីរក្រោយពីបានទទួលពត៌មានភ្លាមកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរបានសហការណ៍ជាមួយកម្លាំងស្រុកអាជ្ញាធរភូមិឃុំនិងប្រជាការពារ បានចុះដល់កន្លែងកើតហេតុដើម្បីជួយអន្តរាគមន៍ដោយប្រើរថយន្តបង្ការពន្លត់អគ្គីភ័យមួយគ្រឿងប្រើទឹកអស់មួយរថយន្តរលត់១០០%។
ចំពោះករណីខាងលើកម្លាំងផ្នែកគរនបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍គគីរកំពុងស្រាវជ្រាវតាមចាប់ឃាត់ខ្លួនជនសង្ស័យដើម្បីចាត់ការតាមនីតិវិធីច្បាប់។


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ