ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ប៉ូលីសក្រសួងមហាផ្ទៃឃាត់ខ្លួនមុខសញ្ញាឆក់ទូរស័ព្ទបានម្នាក់ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីផ្ដន្ទាទោស
Thu,22 September 2022 (Time 12:14 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 422នាក់)


ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន បានបញ្ជាឲ្យលោកវរសេនីយ៍ឯក ប៊ុត វណ្ណរដ្ឋ ដឹកនាំកម្លាំងជំនាញការិយាល័យ ស្រាវជ្រាវ និងយោង​ កាមេរ៉ា​សុវត្ថិភាព​ និង​បបេីកការសេីបសង្កេតបឋមរហូត​ឈាឈានដល់ការកំណត់មុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ​ កែវ​ ដួងពេជ្រ​​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ ជនជាតិខ្មែរ​ នៅត្រង់ចំណុចផ្លូវព្រះសុរ៉ាម្រឹត សង្កាត់ចតុមុខ ខណ្ឌដូនពេញ​​​ រាជធានីភ្នំពេញ​ ដេីម្បីយក​មកធ្វេី​ការសាកសួរ​ នៅថ្ងៃទី១៩ ខែកញ្ញា​ ឆ្នាំ២០២២​ វេលាម៉ោង​២២:១៥នាទី​។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី​២៣ ខែ​កក្កដា​​​ ឆ្នាំ២០២២​ ម៉ោង​១៧ និង១១នាទី​ មានករណីលួចមានស្ថានទម្ងន់ទោស គឺឆក់ទូរស័ព្ទដៃ នៅត្រង់ចំណុចខាងមុខផ្ទះលេខ​ 17ស្ទួន​ ផ្លូវ​51BT ភូមិ​សន្សំ​កុសល​3 សង្កាត់​បឹង​ទំពុន​ទី1 ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​​ មិនបានសម្រេច​ ។

ប្រភពបន្តថា អំឡុងខែ​កក្កដា​​​ ឆ្នាំ២០២២​ ម៉ោង​១៧:១១នាទី​ មានករណី​ លួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ) នៅត្រង់ចំណុចខាងមុខផ្ទះលេខ​ ២៦​ ផ្លូវ​១៣៥ ភូមិ​១​ ក្រុមទី៧ សង្កាត់​ផ្សារដើមថ្កូវ​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​​។

ជាមួយគ្នានោះ កម្លាំងសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃបានដកហូតបានម៉ូតូ០១គ្រឿង ម៉ាក​ហុងដាឌ្រីម​​ ពណ៌ខ្មៅ​ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ​ ភ្នំពេញ​ ១JL-២៦៨៣​។

បច្ចុប្បន្ន ជនសង្ស័យខាងលើបាននាំមកកាន់​ការិយាល័យ​ ដេីម្បីធ្វេីការសាកសួរ​ និងកសាងសំណុំរឿង បញ្ជូន​ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ដោយ|ក្រុមហ៊ុនម៉ៃទីអចលនទ្រព្យម៉ៃទីអេសឌីភី


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ