ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនៃស្នងដ្ឋាន នគរបាលខេត្តកណ្តាលបានបញ្ជាឲ្យកងកម្លាំងនគរបាលខេត្តកណ្តាល ទាំងអស់ត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន
Tue,20 September 2022 (Time 07:22 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 434នាក់)


កណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញត្រួតពិនិត្យកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានសង្កត់ធ្ងន់ឲ្យកងកម្លាំងនគរបាលខេត្តកណ្តាលទាំងអស់ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងភូមិសាស្ត្ររបស់ខ្លួនទទួលខុសត្រូវជូនថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងបង្កើនកិច្ចប្រតិបត្តិការឲ្យបានល្អដើម្បីបម្រើប្រជាពលរដ្ឋ កែសម្រួលឥរិយាបថ ពាក្យសម្តី អាកប្បកិរិយា ឲ្យបានសមរម្យត្រឹមត្រូវ គោលការណ៍សំខាន់គឺ សម្រួលចរាចរណ៍ សម្រួលសន្តិសុខសណ្តាប់ធ្នាប់តាមដងផ្លូវ ឬក៏គោលដៅនានា នាឱកាសបុណ្យភ្ជុំបិណ្ឌ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា កងកម្លាំងរបស់យើងត្រូវអនុវត្តឲ្យបានដាច់ខាតនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ពិសេសលោកអធិការនគរបាលគ្រប់ស្រុក-ក្រុង ត្រូវធានាបានថានៅក្នុងមូលដ្ឋានរបស់ខ្លួនគ្មានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងករណីពិនិត្យឃើញថាមានស្រុក-ក្រុងនីមួយៗ ជាអ្នកទទួលខុសត្រូវ។
ជាមួយគ្នានោះទេ លោកឧត្តមសេនីយ៍ទោស្នងការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ជូនដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តទាំងអស់ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដោយលោកស្នងការរងម្នាក់ៗទទួលបាន៣០០,០០០រៀល អង្ករ៥០គ.ក្រ, នាយការិយាល័យទាំង៣១ ក្នុងម្នាក់ៗទទួលបាន១០០,០០០រៀល អង្ករ៥០គ.ក្រ និងចាប់ពីនាយរងការិយាល័យដល់មន្ត្រីក្នុងម្នាក់ៗ៥០,០០០រៀល អង្ករ៥០គ.ក្រ៕ដោយ:ក្រុមហ៊ុនម៉ៃទីអចលនទ្រព្យអេសឌីភី


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ