ព្រះវិហារ៖ នៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបានលើកឡើងថា «ជួបយុទ្ធមិត្តចាស់ ក្នុងមុខតំណែងថ្មី» បន្ទាប់ពីការប្រកាសចូលកាន់តំណែងរបស់ឯកឧត្តមជាអភិបាលខេត្តព្រះវិហារ នាថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២មក ឯកឧត្តមបានទៅជួបសំណេះសំណាលជាមួយបងប្អូនកងកំលាំងការពារព្រំដែនតំបន់ប្រាសាទព្រះវិហារ នាថ្ងៃសៅរ៍ ទី៦ ខែសីហា នេះ។ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ឯកឧត្តមពិតជាមាន ក្តីរំភើបរីករាយ ដែលបានជួបយុទ្ធមិត្តចាស់ ហើយបានធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្ដម។ ឯកឧត្តមបានមកដល់តំបន់ប្រាសាទព្រះវិហារ នាចុងឆ្នាំ២០០៨ អំទ្បុងពេលដែលថៃឈ្លានពានមកលើតំបន់ប្រាសាទ ក្នុងនាមឯកឧត្ដមជាអតីតនាយទាហានជាន់ខ្ពស់យោធា និងជាក្រុមចលនាយុវជនសមរភូមិក្រោយ នៃសមាគមយុវជនកម្ពុជា (បច្ចុប្បន្ន សសយក)។ឯកឧត្តមសូមថ្លែងអំណរគុណនិងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរភាពអង់អាចក្លាហានរបស់កងកំលាំងប្រដាប់អាវុធយើង ក្នុងការការពារបូរណភាពដែនដី និងការពារសុខសន្តិភាពជូនកម្ពុជា។ឯកឧត្តម គីម រិទ្ធី សូមលំឱនកាយ គោរពនិងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ដែលបានដឹកនាំនាវាកម្ពុជា ស្វែងរកសន្តិភាព បណ្តុះបណ្តាលធនធានមនុស្ស និង ផ្តល់សេចក្តីទុកចិត្ត ចំពោះខ្ញុំបាទជាយុវជនជំនាន់ក្រោយ ជាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ។ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្តព្រះវិហារសូមប្តេជ្ញា «ប្រឹងធ្វើការអោយបានល្អ កុំអោយខូចតម្លៃនៃការតែងតាំង»និង «បំរើប្រជាជនប្រកបដោយយុត្តិធម៌» និងគុណធម៌បំផុត៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ