មេចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅក្នុងសង្កាត់ព្រែកឬស្សី និង កំពង់សំណាញ់ ក្រុងតាខ្មៅ ត្រូវចាប់វ៉ៃខ្នោះ!
កណ្តាល៖ ជនសង្ស័យឈ្មោះ ឱម ទិត្យសុផាន់ណា ហៅ កាពីងរាជ្យ មុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅក្នុងសង្កាត់ព្រែកឬស្សី និងកំពង់សំណាញ់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលកក្រុងតាខ្មៅធ្វើការចាប់ខ្លួនតាមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់ចៅក្រមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។
ជាមួយគ្នានោះ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ នៅក្នុងក្រុងតាខ្មៅ សូមចូលរួមសហការផ្តល់ព័ត៌មាន នូវបុគ្គលឬ ទីតាំងដែលសង្ស័យមានការចែកចាយគ្រឿងញៀនដើម្បីយើងខ្ញុំមានវិធានការ និង រក្សាការសំងាត់ជូន។
លោកវរសេនីយ៍ឯក យី វណ្ណដា បានបន្តថា គ្រឿងញៀនបំផ្លាញអនាគតយើង សូមបងប្អូន សិស្សានុសិស្ស ចេញអោយឆ្ងាយពីគ្រឿងញៀន។
*សូមធ្វើការទំនាក់ទំនងមកលេខប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង 097 7780051
*012 208 223 លោកអធិការរងទទួលការងារប្រឆាំងគ្រឿងញៀន
*076 999 9877 លោកអធិការរងទទួលការងារប្រឆាំងគ្រឿងញៀននិងលេខ
*016 607 888 លោកអធិការក្រុងតាខ្មៅ៕