កោះកុង ៖ សមាគមរាជសីហ៍សាខាខេត្តកោះកុង ដោយមានការចង្អុលបង្ហាញពីរឯកឧត្តម ស៊ូម សារឿន ប្រធាសមាគមរាជសីហ៍ លោក វ៉ែន យ៉ុន ប្រធានសមាគមរាជសីហ៍សាខាខេត្តកោះកុង នាថ្ងៃអង្គារ ១៣ រោច ខែអាសាឍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២បានដឹកនាំថ្នាក់ដឹកនាំនិងសមាជិកសមាជិការសមាជិកានៃសមាគមរាជសីហ៍សាខាខេត្តកោះកុងធ្វើពិធីសំអាតបរិស្ថានអនាម័យតាមទីសាធារណៈក្នុងឃុំស្រែអំបិលស្រុកស្រែអំបិល ខេត្តកោះកុង ដោយបានសហការជាមួយរដ្ឋបាលស្រុកស្រែអំបិលខេត្តកោះកុង។ក្នុងឱកាសនោះមានការដឹកនាំដោយផ្ទាល់ពីលោកស្រីអ៊ុន មករា អភិបាលរងស្រុកស្រែអំបិលតំណាងអោយលោក ជា ចន្ទ័កញ្ញា អភិបាលនៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំធ្វេីសកម្មភាព និងមានសមាសភាពចូលរួមដូចខាងក្រោម៖ មន្ត្រីរាជការនៃរដ្ឋបាលស្រុក ២. អធិការដ្ឋាននគបាលស្រុកស្រែអំបិល ៣. បញ្ជាការដ្ឋានកងរាជអាវុធហត្តស្រុក ៤. បញ្ជាការផ្នែកសិករងស្រុកស្រែអំបិល ៥. លោក លោកស្រីប្រធាន អនុប្រធាននិងមន្ទីការិយាល័យអង្គភាពជំុវិញស្រុក ៦. ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ៧. ការិយាល័យបរិស្ថានស្រុកស្រែអំបិល ៨. យុវជន ស ស យ ក ស្រុកស្រែអំបិល ៩. រដ្ឋបាលឃុំស្រែអំបិលមាន ១០. លោក កែវ សុខ មេឃុំស្រែអំបិល សមាជិកក្រុមប្រឹក្សាឃុំ យុវជន ស ស យ ក ឃុំ មេភូមិទំាង7ភូមិ ប្រជាការពារភូមិក្នុងឃុំស្រែអំបិល ១១.សាលាបឋមសិក្សាគំរូអង្គរភ្នំខ្លុងមាន និង១២. លោកនាយកសាលា លោកវណ្ណ ដារ៉ានិងលោកគ្រូ អ្នកគ្រូព្រមទំាងសិស្សានុសិស្ស ដែលសមាសភាពចូលរួមសរុប ១៥០នាក់។ក្រោយពីបានបញ្ចប់នៅសកម្មភាពការងារសមាគមរាជសីហ៍ទាំងមូលទទួលបានការត្រេកអរនិងអគុណជូនពរពីរសំណាក់លោកស្រីអភិបាលរងស្រុកនិងលោកមេឃុំព្រមទាំងប្រជាពលរដ្ឋទាំងអស់ដែលស្រឡាញ់បរិស្ថានមូលដ្ឋានស្អាត សូមអោយឯកឧត្តមប្រធាននិងថ្នាក់ដឹកនាំព្រមទាំងសមាជិកសមាជិកាសមាគមរាជសីហ៍ទំាងមូលទទួលបានជោគជ័យគ្រប់ភារៈកិច្ចនៃការងារមនុស្សធម៌ និងការងារសង្គម។ (ថវិកាចំណាយក្នុងសកម្មភាពនេះបានមកពីរការឧបត្ថម្ភសាមគ្គីនៃគ្រួសារសមាគមរជសីហ៍សាខាខេត្តកោះកុង)៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ