ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ថ្នាក់ដឹកនាំសមាគមរាជសីហ៍ ដឹកនាំសមាជិកចូលជួបសម្តែងការគួរសមជាមួយអភិបាលខេត្តកំពង់ចាម និងនាំយកអំណោយប្រគល់ជូនរដ្ឋបាលខេត្តកំពង់ចាម
Mon,25 July 2022 (Time 03:33 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 462នាក់)


កំពង់ចាម ៖ ថ្នាក់ដឹកនាំសមាគមរាជសីហ៍ដឹកនាំដោយមានឯកឧត្តម ស៊ូម សារឿន ប្រធាន សមាគមរាជសីហ៍ និងឯកឧត្តម ទេព យុទ្ធី ប្រធានប្រឹក្សាយោបល់សមាគមរាជសីហ៍ រួមទាំងថ្នាក់ដឹកនាំសមាគមរាជសីហ៍សាខាខេត្តកំពង់ចាមលោក យិន វឌ្ឍនៈ នឹងសហការី ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ប្រគល់ជូនរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ប្រើប្រាស់តាមការចាំបាច់។

អំណោយប្រគល់ជូនរដ្ឋបាលខេត្តកំពង់ចាមរួមមាន៖ ១. អង្ករ២តោន ២. មី១០០កេស ៣. ត្រីខកំប៉ុង ១០០យួរ ៤. ទឹកសុទ្ធ១០០កេស ដោយស្មើថវិកាចំនួន២៤៨៤ដុល្លារ។

នៅក្នុងជំនួបនោះដែរ ឯកឧត្តមអភិបាល នៃគណអភិបាលខេត្តកំពង់ចាម បានកោតសរសើរនិងថ្លែងអំណរគុណដល់សមាគមរាជសីហ៍ ដែលបាននាំយកអំណោយជាសម្ភារផ្សេងៗ មកជូនដល់រដ្ឋបាលខេត្ត រួមទាំងបានធ្វើសកម្មភាពមនុស្សធម៌នៅលើទឹកដីនៃខេត្តកំពង់កំពង់ចាម។

រដ្ឋបាលខេត្តកំពង់ចាម បានសម្តែងនូវឆន្ទ:យ៉ាងមុតមាំក្នុងការបន្តការគាំទ្រ និងសហការពេញលេញលើការងារសប្បុរសធម៌ និងមនុស្សធម៌របស់សមាគមរាជសីហ៍ ក្នុងន័យចូលរួមចំណែកសម្រេចបាននូវគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ