ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ប្រជាពលរដ្ឋក្រីក្រចំនួន ៣៥០ គ្រួសារទទួលអំណោយរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង
Fri,22 July 2022 (Time 06:28 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 457នាក់)


ខេត្តព្រៃវែង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២–
ប្រជាពលរដ្ឋក្រីក្រចំនួន ៣៥០ គ្រួសារ នៃស្រុកកំចាយមារ ទទួលអំណោយដ៍ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវញ៉ែម សាខន ស ខេង ដែលពិធីនេះក្រោមអធិបតីភាពលោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ដែលពិធីនេះធ្វើនៅភូមិគ្រឹះលោកជំទាវ ស៊ីវ ចាន់ធូ ស្ថិតនៅមុខសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី ២២ ខែកក្តដា ឆ្នាំ២០២២នេះ។
បន្ទាប់ពីលោក សឿង សុ ជាតិ អភិបាលស្រុកកំចាយមារឡើងធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពទូទៅរបស់ស្រុករួចមក ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងថារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរជានិច្ចចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន ជនដែលងាយរងគ្រោះជាដើម។
ឯកឧត្តមបានបន្តថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រៃវែង តែងតែជួយឧបត្ថម្ភដល់បងប្អូនដែលជួបការលំបាកជានិច្ច នឹងមិនទុកឱ្យបងប្អូនណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។ ឯកឧត្ដម អភិបាលខេត្ត ក៏សូមផ្តាំផ្ញើផ្តាំផ្ញើដល់ បងប្អូន ប្រជាពលរដ្ឋ ដែលជាអាណាព្យាបាលទាំងអស់ត្រូវអប់រំណែនាំកូនចៀសឲ្យឆ្ងាយពីគ្រឿងញៀន ដែលជាឃាតករលាក់មុខយ៉ាងសាហាវ ដែលធ្វើឲ្យអ្នកដែលបានប្រើប្រាស់ ក្លាយជាមនុស្សមួយផ្សេងៗទៀត ដែលធ្វើឲ្យបាត់បងសតិអារម្មណ៍ ហា៊នធ្វើអ្វីៗទាំងអស់ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់កត្តិយសក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។
ឯកឧត្តមក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែបន្ត ចូលរួម អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំ ដើម្បីបង្ការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ19 នៅក្នុងសហគមន៍របស់យើង ដោយយោងតាមរបាយការណ៍ របស់ក្រសួងសុខាភិបាលបានបង្ហាញពីទូរលេខ អំពីអ្នកកើតជំងឺកូវីដ19 សារជាថ្មីម្ដងទៀត នាពេលថ្មីៗនេះ។
សម្ភារៈដែលបានផ្ដល់ជូននោះក្នុងម្នាក់ៗទទួលបានអង្ករ, មី, ត្រីខ,ទឹកត្រី, ទឹកស៊ីអ៊ីវ, ប្រេងឆា, ម៉ាស់១ ប្រអប់, ព្រមទាំងថវិកាមួយចំនួន។
នៅក្នុងឱកាសនោះដែរលោកជំទាវក៏បាន វេប្រគេននៅទានចំណាំព្រះវស្សា និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងបច្ច័យផងដែរនោះដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមានរយៈពេល ៣ ខែនៅក្នុងស្រុកកំចាយមារ ចំនួន ១២ វត្តផងដែរ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ