ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អនុប្រធានអចិន្រ្តៃយ៍សមាគមរាជសីហ៍សាខាខេត្តកំពង់ឆ្នាំង ដឹកនាំយុវជនសមាគមរាជសីហ៍សាខាខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងប្រគល់អំណោយជូនជនពិការ និងមានជីវភាពក្រលំបាក ចំនួន០៣គ្រួសារ
Thu,19 May 2022 (Time 06:17 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 616នាក់)


ខេត្តកំពង់ឆ្នាំង:ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២
ដោយទទួលបានការអនុញ្ញាតពី លោក ធី ចាន់ថា ប្រធានសមាគមរាជសីហ៍សាខាខេត្តកំពង់ឆ្នាំង លោក រឿន ចន្ថា អនុប្រធានអចិន្ត្រៃយ៍ និងលោក ប៊ុត តារារិទ្ធ អនុប្រធានសមាគមរាជសីហ៍សាខាខេត្តកំពង់ឆ្នាំង បានដឹកនាំយុវជនរាជសីហ៍សាខាខេត្តកំពង់ឆ្នាំងចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ចំនួន៣គ្រួសារ ដែលពិការដោយសារគ្រាប់សំណល់មិនទាន់ផ្ទុះពីសង្រ្គាម និងមានជីវភាពខ្វះខាត គឺលោកស្រី អ៊ុ សុផា លោក ហង់ ឃន លោក សែន ជន រស់នៅភូមិបឹងវែង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

អំណោយប្រគល់ជូនរួមមាន៖
. ថវិកា ចំនួន ៣០០០០០ រៀល
. ទឹកសុទ្ធ ចំនួន៦កេស
. អង្ករ ចំនួន១៥០គីឡូ
. ទឹកស៊ីអ៊ីវ ចំនួន៦យួរ
. មី ចំនួន៦កេស
. ត្រីខ ចំនួន៦យួរ

គ្រួសារទាំង៣ខាងលើ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ដែលបានចាត់តាំងថ្នាក់ដឹកនាំសមាគមរាជសីហ៍សាខាខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនស្របពេលកំពុងជួបទុក្ខលំបាក។ សូមជូនពរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍គ្រប់លំដាប់ថ្នាក់ សូមជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ