ភ្នំពេញ៖ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីមន្ត្រីក្រសួងព័ត៌មាន នឹងលោកជំទាវ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបន្ទាប់ពីទទួលបានដំណឹងថា ភរិយាលោក នី សុផាន់ណា ចាងហ្វាងគេហទំព័រ តេជៈបារមីវិហារសួគ៌ ទទួលមរណៈភាពដោយ ជម្ងឺមហារីកសុដន់ កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលបន្សល់ទុកកូនស្រី ទើបតែមានអាយុ ០៦ខែម្នាក់។ ឯកឧត្ដម សូមសម្ដែងការសោកស្ដាយចំពោះគ្រួសារសព ដែលបានបាត់បង់សមាជិកគ្រួសារ ភរិយាដ៏ល្អ ម្ដាយដ៏ល្អ ជារៀងរហូតហើយ។ ឯកឧត្តម បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៤០ម៉ឺនរៀល ជាបច្ច័យដល់គ្រួសារសពតាមរយៈ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងបានចែករំលែកព័ត៌មានជូនអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានផ្សេងៗទៀតដេីម្បីចូលរួមរំលែកទុក្ខនិងចូលជាបច្ច័យតាមសទ្ធាជ្រះថ្លា ដេីម្បីជួយសម្រួលដល់ការរៀបចំពិធីបុណ្យសព។លោក នី សុផាន់ណា បានបញ្ជាក់ថា សពរបស់ភរិយាលោក ត្រូវបានដឹកយកទៅតម្កល់ នៅខេត្តកណ្ដាលដេីម្បីរៀបចំពិធីបុណ្យតាមប្រពៃណី និងត្រូវបូជា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ។ លោក នី សុផាន់ណា ពិតជាមានអារម្មណ៍ក្ដុកក្ដួលយ៉ាងពន់ពេក ដែលទទួលបានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលមាន ឯកឧត្ដមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ឯកឧត្ដម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ព្រមទាំង ឯកឧត្ដម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងសមាគម ពោលគឺជានិច្ចកាល ឯកឧត្តមរដ្ឋមន្រ្តី មិនដែលមេីលរំលង ពីទុក្ខលំបាក របស់អ្នកសារព័ត៌មាន ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ មិនថាអង្គភាពតូច ឬ អង្គភាពធំនោះទេ។គូសបញ្ជាក់ផងដែរថា ថវិកាដែលទទួលបានពីការចូលជាបច្ច័យរបស់ ឯកឧត្ដមរដ្ឋមន្ត្រី និងអ្នកសារព័ត៌មាននានា តាមរយៈសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងប្រគល់ជូនគ្រួសារសព នៅរសៀលថ្ងៃទី១៧ ខែឧសភានេះ ឱ្យបានគ្រប់ចំនួនតាមកំលាំងសទ្ធារបស់អ្នកចូលរួម៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ