ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អគ្គលេខាធិការរង និងជាប្រធានសមាគមរាជសីហ៍សាខាខេត្តសៀមរាប ដឹកនាំសហការីចុះសួរសុខទុក្ខ នាំយកអំណោយជានំ និងថវិកា ប្រគល់ជូនភរិយារបស់សមាជិកសមាគមរាជសីហ៍សាខាខេត្តសៀមរាប ដែលទេីបតែសម្រាលកូនទទួលបានសុវត្ថិភាព ទាំងម្តាយ និងទារក
Sun,24 April 2022 (Time 07:37 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 632នាក់)


ខេត្តសៀមរាប:
នាព្រឹកថ្ងៃអាទិត្យ ៨ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២

ដោយទទួលបានការអនុញ្ញាតពីគណកម្មាការប្រតិបត្តិសមាគមរាជសីហ៍ លោក ទ្រឿង សំរិទ្ធ អគ្គលេខាធិការរង និងជាប្រធានសមាគមរាជសីហ៍សាខាខេត្តសៀមរាប បានដឹកនាំសហការី ចុះសួរសុខទុក្ខ​ភរិយា លោក ត្រាត់ ទ្រី សមាជិកសមាគមរាជសីហ៍សាខាខេត្តសៀមរាប ដែលទើបសម្រាលកូនដោយសុវត្ថិភាព ។

អំណោយរួមមាន:
- នំចំរុះមួយកន្ត្រក មាន៖ នំពា នំដុត ដំណាប់ផ្លែឈើ និងគ្រាប់ស្វាយចន្ទី។
- ថវិការចំនួន ៤៣ មុឺនរៀល ។

លោក ទ្រឿង សំរិទ្ធ ក៏បានពាំនាំនូវការផ្តាំសួរសុខទុក្ខពីលោក ស៊ូម សារឿន​ ប្រធានសមាគមរាជសីហ៍ ដែលលោកតែងតែយកចិត្តទុកដាក់ចំពោះសមាជិក សមាជិកា ដែលជួបប្រទះបញ្ហា​លំបាកនានា​គ្រប់សាខារាជធានី ខេត្ត និងក្រៅប្រទេស ទោះក្នុងកាលៈទេសៈណាក៏ដោយ។
ឆ្លៀតក្នុងឱកាសនោះផងដែរលោក​ ត្រាត់ ទ្រី និងគ្រួសារ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាគម​ និងសមាជិកគ្រប់រូបដែលកន្លងមកតែងតែចុះជួយ សួរសុខទុក្ខ និងលើកទឹកចិត្ត ដល់សមាជិកទាំងអស់ដែលជួបប្រទះការលំបាកនានា​ និងសូមជូនពរឱ្យក្រុមការងារបានសម្រេចជោគជ័យគ្រប់ភារៈកិច្ច។


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ