កំពង់ចាម៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដូច្នេះ ក្នុងពិធីសម្ពោធ បណ្ណាល័យ-បន្ទប់តម្រង់ទិសវិជ្ជាជីវៈ នៃវិទ្យាល័យជីហែ ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២២ ដោយមានការចូលរួមជាអធិបតី ពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងវត្តមានលោកឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងលោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា។ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បាបានថ្លែងបន្តថា ផ្ដើមចេញឱ្យមានការរៀបចំជាបណ្ណាល័យបន្ទប់តម្រង់ទិសវិជ្ជាជីវៈ នៃវិទ្យាល័យជីហែនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម ឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង និងលោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា ដែលពួកគាត់ជាអតីតសិស្សនៅវិទ្យាល័យនេះ។ លុះបន្ទាប់ពីពួកគាត់ បានវិលត្រឡប់ពីសិក្សានៅប្រទេសបារាំងវិញ ទើបបានមូលមតិគ្នា កសាងនូវបណ្ណាល័យនោះ ក្នុងគោលបំណង ផ្ដល់ឱកាសឲ្យសិស្សានុសិស្ស បានសិក្សាស្រាវជ្រាវ តាមរយៈការអានសៀវភៅ និងតាមប្រព័ន្ធអ៊ីនធើណិតផងដែរ ។លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា បានឲ្យដឹងដែរថា បណ្ណាល័យ-បន្ទប់តម្រង់ទិសវិជ្ជាជីវៈ នៃវិទ្យាល័យជីហែថ្មីនេះ អតីតជាបន្ទប់សិក្សាចំនួនបួនដែលមានសភាពទ្រុឌទ្រោមទៅហើយ ត្រូវបានជួសជុលកែលម្អឲ្យក្លាយទៅជាបណ្ណាល័យ និងសាលប្រជុំ។ ក្នុងបំណងផ្តល់ ដល់សិស្សានុសិស្សនូវបច្ចេកវិទ្យាទំនើប ដើម្បីជួយឲ្យពួកគេទទួលបានជោគជ័យក្នុងវិជ្ជាជីវៈ។ បណ្ណាល័យនេះដែរ មានសៀវភៅទាំងអស់ ២៥០០ក្បាល មានកុំព្យូទ័រ មួយគ្រឿងសម្រាប់ចុះបញ្ជីសៀវភៅ និងកុំព្យូទ័រពីរគ្រឿងទៀតសម្រាប់សិស្សានុសិស្សនៅអនុវិទ្យាល័យ និងវិទ្យាល័យប្រើដើម្បីស្វែងរកសៀវភៅដែលគេចង់អាន និងស្រាវជ្រាវរកឯកសារតាមអឺនធឺណិត។ជាមួយគ្នានោះ ឯកឧត្តម ឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង បានលើកឡើងថា សុភាសិតខ្មែរមានរួចហើយគឺ« ចេះពីរៀនមានពីរក » ដូច្នេះ បណ្ណាល័យនេះគឺជាឬសគល់ នៃចំណេះដឹង ពោលគឺប្រសិនបើសិស្សានុសិស្ស ពឹងទៅលើគ្រូបង្រៀនទាំងស្រុង គឺមិនគ្រប់គ្រាន់ទេ ។ ដូច្នេះហើយ ដើម្បីបង្កើនចំណេះដឹងសិស្សានុសិស្ស មានតែខិតខំស្រាវជ្រាវបន្ថែមដោយខ្លួនឯង នៅក្នុងបណ្ណាល័យដែលមានសៀវភៅ ជាពិសេសគឺប្រព័ន្ធឌីជីថលងាយស្រួលក្នុងការបើកស្រាវជ្រាវដើម្បីរកសៀវភៅ ដែលខ្លួនចង់អាន៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ