ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សមាគមរាជសីហ៍សាខាខេត្តកំពង់ឆ្នាំង នាំយកអំណោយជូនរដ្ឋបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
Wed,23 March 2022 (Time 12:13 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 646នាក់)


(ខេត្តកំពង់ឆ្នាំង) ៖ នៅព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី22 ខែមីនា ឆ្នាំ ២០២២នេះ ដោយមានការណែនាំពី លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងលោកប្រធានសមាគមរាជសីហ៍សាខាខេត្តកំពង់ឆ្នាំង លោក ខៀវ ប៉ិច អនុប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍សាខាខេត្តកំពង់ឆ្នាំង រួមនឹងសហការី បាននាំយកអំណោយ ជូនរដ្ឋបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងនោះមាននូវសម្ភារៈមានដូចខាងក្រោម៖

១- ម៉ាស់ ចំនួន 5000 ម៉ាស់
២- មីកញ្ចប់ ចំនួន 50 កេស
៣- អាកុល ២កាន (៦០លីត្រ)

ក្នុងនាមអាជ្ញាធរស្រុកកំពង់ត្រឡាច លោក សន សំអាត អភិបាលរងស្រុក បានមានប្រាសសន៍ថាអំណោយដែលសមាគមរាជសីហ៍សាខាខេត្តកំពង់ឆ្នាំងបានផ្តល់ដល់សាលាស្រុកនាពេលនេះ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយបន្តដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋាន ហើយលោកពិតជាមានសេចក្តីរីករាយ ព្រមទាំងបានផ្តាំផ្ញើរសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមរាជសីហ៍ទាំងអស់ ព្រមទាំងសប្បុរសជន សូមជួបប្រទះតែសេចក្តីសុខចម្រើន ជោគជ័យគ្រប់ភារកិច្ច ជួបតែពុទ្ធពរ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ