កណ្ដាល៖ នាព្រឹកថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្តាល បានរៀបចំ «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្ដាល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល នៅសាលប្រជុំសាលាខេត្តកណ្តាល។អង្គសន្និបាតបានដំណើរការពេញមួយថ្ងៃ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ តាមរបៀបវារៈ នៅក្នុងកម្មវិធីបានគ្រោងទុក ដោយក្នុងនោះ អង្គសន្និបាត បានធ្វើស្តាប់ការធ្វើបទបង្ហាញ សេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល, ការឡើងធ្វើបទអន្តរាគមន៍ចំនួន ១១ របស់មន្ទីរ អង្គភាពជំនាញ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ លើប្រធានបទសំខាន់ៗមួយចំនួនដូចជា៖*-ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឆ្នាំ២០២១ និងការងារអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងទិសដៅការងារឆ្នាំ២០២២*-ការងារគ្រប់គ្រងដីចំណីផ្លូវ និងការដឹកជញ្ជូនលើលទម្ងន់កម្រិតកំណត់*-ការងារដោះស្រាយវិវាទដីធ្លី ការចុះបញ្ជីដីធ្លី និងប្លង់ហេដ្ឋារចនាសម្ព័ន្ធ*-ការងារបរិស្ថាន ការងារគ្រប់គ្រងសំណល់រឹង-រាវ និងទីលានចាក់សម្រាម*-ការងារអនុវត្តមុខងារវិស័យសុខាភិបាល*-ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរយៈពេល១០ឆ្នាំ ដំណាក់កាលទី១ (២០១០-២០១៩) និងការត្រៀមអនុវត្តបន្តនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ រយៈពេល១០ឆ្នាំ ដំណាក់កាលទី២ (២០២១-២០៣០)*-ការងារគ្រប់គ្រងឃុំសង្កាត់ និងការផ្តល់សេវារដ្ឋបាលទូទៅ និងសេវាអត្រានុកូលដ្ឋាន*-ការផ្តល់សេវាសាធារណៈ របស់ អង្គភាពច្រកចេញចូលតែមួយខេត្ត និង*-យន្តការសម្រុះសម្រួលដោះស្រាយបណ្តឹងពាក់ព័ន្ធការផ្តល់សេវាសាធារណៈ របស់ការិយាល័យប្រជាពលរដ្ឋខេត្ត។ជារួមអង្គសន្និបាត បានផ្តល់ការគោរពនិងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសជាតិ បន្តរក្សាការពារបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ទន្ទឹមការដាក់ចេញនូវគោលការណ៍ វិធានការនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងការគ្រប់គ្រងឆ្លើយតបចំពោះការឆ្លងរាលដាលជំងឺកូវីដ-១៩ ដើម្បីសង្គ្រោះការពារអាយុជីវិតប្រជាជន និងពុះពារជម្នះដោះស្រាយបញ្ហាប្រឈមនានាបណ្តាលមកពីវិបត្តិនៃជំងឺនេះ និងដើម្បីទប់លំនឹងសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយបានបើកប្រទេសឱ្យដំណើរការពេញលេញលើគ្រប់វិស័យ និងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យមានរីកចម្រើនទៅមុខបន្តទៀត។ អង្គសន្និបាត ក៏បានសម្តែងការគោរពដឹងគុណនូវការចង្អុលបង្ហាញដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលជានិច្ចជាកាលតែងតែផ្តល់អនុសាសន៍ដឹកនាំដល់រដ្ឋបាលខេត្ត លើការងារអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីធានាការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ អង្គសន្និបាត ក៏សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ដែលតែងតែដឹកនាំផុ្តល់នូវអនុសាសន៍ល្អៗក្នុងកិច្ចដំណើរការអភិវឌ្ឍមូលដ្ឋាន និងបានគាំទ្រទាំងស្មារតី សម្ភារៈ ដល់រដ្ឋបាលខេត្តជាប្រចាំ។នាក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ អង្គសន្និបាត ក៏ទទួលបាននូវអនុសាសន៍ដឹកនាំរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ដើម្បីដាក់ជាទិសដៅការងារសម្រាប់អនុវត្តបន្តរួមមាន៖*-ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់ តាមរយៈការពង្រឹងរបៀបរបការងារ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត*-ការអនុវត្តកំណែទម្រង់កំណែទម្រង់វិមជ្ឈការ និងសហមជ្ឈការ ដោយរដ្ឋបាលខេត្ត ត្រូវរៀបចំផែនការសកម្មភាព ថវិកា និងពង្រឹង ជម្រុញដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អនុវត្តនូវមុខងារ និងរចនាសម្ព័ន្ធគ្រប់គ្រង ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ*-ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព និងការដោះស្រាយវិវាទដីធ្លី ដោយយកចិត្តទុកដាក់ការអភិវឌ្ឍខេត្តប្រកបដោយសោភ័ណភាព មានរបៀបរៀបរយ និងមាននិរន្តរភាព ខិតខំដាំដើមឈើ បង្កើតឱទ្យានសាធារណៈ ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថាន និងជាទីកន្លែងជួបជុំប្រជាពលរដ្ឋហាត់ប្រាណ លំហែអារម្មណ៍។*-ការបង្កើនកិច្ចសហការ ពង្រឹងសមត្ថកិច្ចដែលឈរជើងការពារព្រំដែននៅតាមព្រំដែន និងបន្តពង្រីកទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសជិតខាង។*-ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដោយយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់សកម្មភាពវិនិយោគកសិផល និងអាជីវកម្មនានាទូទាំងខេត្ត*-ការអនុវត្តនូវប្រព័ន្ធកសាងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ និងការពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គម ដោយយកចិត្តទុកដាក់កសាងផែនការអភិវឌ្ឍដែលមានលក្ខណៈបើកចំហរ តម្លាភាព មានការពិគ្រោះយោបល់ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ*-ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ដោយសម្របសម្រួល និងពង្រឹងការផ្តល់សេវាតាមអង្គភាពច្រកចេញចូលតែមួយ និងគាំទ្រដល់ការអនុវត្តតួនាទីភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត ដើម្បីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ*-ការពង្រឹងរបៀបរបបការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ តាមរយៈការពង្រឹង និងគ្រប់គ្រងបុគ្គលិកមន្រ្តីរាជការ ស្របតាមគោលការណ៍ និតិវិធីដែលបានកំណត់៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ