ផែនការសកម្មភាពរបស់ក្រុមការងារ គណបក្សប្រជាជនកម្ពុជា ដើម្បីឈានទៅដណ្តើមភាពខ្លាំង និងភាពឈ្នះពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខ...
ខេត្តតាកែវ:នៅព្រឹកថ្ងៃអង្គារ ៧កើតខែមាឃឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ៨ ខែកុម្ភៈឆ្នាំ ២០២២ ឯកឧត្តមកែវ ស៊ីវន ប្រធានក្រុមការងារគណបក្សប្រជាជ
នកម្ពុជាចុះជួយមូលដ្ឋានឃុំជើងគួនរួមដំណើរដោយលោកអនុប្រធានក្រុមការងារជួយឃុំ លោកប្រធានគណបក្សឃុំ លោកមេឃុំ ក្រុមប្រឹក្សាឃុំ ប្រធានក្រុមការងារយុវជនគណបក្សឃុំ ស្មៀនឃុំ និងមេភូមិ បានចុះលើកស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជាចំនួន២ស្លាក នៅភូមិពន្សាំង ភូមិត្រពាំងវែង ព្រមទាំងនាំយកអំណោយនិងថវិកាមួយចំនួនចែកជូនដល់គ្រួសារក្រីក្រដែលជួបការលំបាកចំនួន៨គ្រួសារ នៅភូមិជើងគួន៤គ្រួសារ ភូមិត្បាច១គ្រួសារ និងភូមិតាមៅ៣គ្រួសារ អំណោយរួមមាន
១.ផ្តល់អំណោយកង់១គ្រឿង អង្ករ១០គីឡូ កាតាប សៀវភៅ ប៊ិច ខ្មៅដៃ និងថវិកា៥០,០០០រៀល ចំនួន២គ្រួសារ
២.ផ្តល់អំណោយអង្ករ២០គីឡូ ថវិកា១០០,០០០រៀល ចំនួន៦គ្រួសារ
៣.ឧបត្ថម្ភផ្ទះលើកស្លាកគណបក្សប្រជាជនកម្ពុជា ២កន្លែង១០០,០០០រៀលនិងចំណាយផ្សេងៗ៣០០,០០០រៀល។
៤.ឧបត្ថម្ភបន្ថែមដល់ភ្នាក់ងារសង្កេតការណ៍ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ចំនួន៦០០,០០០រៀល។
សរុបថវិកា១,៧០០,០០០រៀល ក្នុងនោះថវិកាក្រុមការងារគណបក្ស១,០៩០,០០០រៀលនិងថវិកាក្រុមការងារយុវជនឃុំនិងសប្បុរសជនចំនួន៦១០,០០០រៀល៕ដោយ:ម៉ៃទី