ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ពិធីសម្ភោធបើកការដ្ឋានស្ថាបនាផ្លូវ ទទឹង៣០ ម៉ែត្រ បណ្ដោយ៣៨០០ ម៉ែត្រនៃក្រុមហ៊ុនហេងចំណូលអភិវឌ្ឍន៏
Tue,22 February 2022 (Time 03:44 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 705នាក់)


ខេត្តកំពង់ស្ពឺ:នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះមានពិធីសម្ភោធបើកការដ្ឋានស្ថាបនាផ្លូវ ទទឹង៣០ ម៉ែត្រ បណ្ដោយ៣៨០០ម៉ែត្ររបស់ក្រុមហ៊ុនហេងចំណូលអភិវឌ្ឍ គឺធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ណូន រ៉ន និងអាជ្ញាធរភូមិឃុំ នគរបាល នៅឃុំជំពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ អមដំណើរដោយ អគ្គនាយក ហាក់ សំរ៉ស់និងអគ្គនាយករង ឈុន សូវៀត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អតិថិជននិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ឯកឧត្តម បណ្ឌិត ណូន រ៉ន បានឲ្យដឹងថា៖ ការសម្ភោធបើកការដ្ឋានស្ថាបនាផ្លូវ ទទឹង៣០ ម៉ែត្រ បណ្ដោយ៣៨០០ម៉ែត្រ គឺមានទីតាំង ស្ថិតក្នុងភូមិក្រាំងតាសោម ឃុំជម្ពូព្រឹ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុនហេងចំណូលអភិវឌ្ឍន៏។
ឯកឧត្តម បណ្ឌិត ណូន រ៉នបានមានប្រសាសន៍ថា៖ ដោយកត្តាសន្តិភាព ទើបថ្នាក់ដឹកនាំខេត្ត មានឱកាសអភិវឌ្ឍន៍មូលដ្ឋាន ហើយជាក់ស្តែងផ្លូវ១ខ្សែនេះ គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្ដមបន្តថា នេះគឺជាសមិទ្ធផលថ្មី១ទៀត ដែលបង្ហាញពីការគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សម្រាប់បម្រើដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ទៅមក ដើម្បីចូលរួមអនុវត្តន៍នយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ ផ្លូវថ្នល់គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ បើមានផ្លូវ គឺយើងបានធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះដែរឯកឧត្តមបានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការចិញ្ចឹមសត្វគោក្របីដើម្បីបង្កើនជីវភាពគ្រួសារ និងចូលរួមដាំដើមឈើបន្ថែមទៀតដើម្បីការពារការច្រោះបាក់ដីនិងការពារប្រភពទឹកកុំឲ្យឆាប់រីងស្ងួត និងត្រូវចេះអនាម័យ ការពារខ្លួនពីជំងឺនានា ជាពិសេសជៀសឆ្ងាយពីជំងឺកូវីដ-១៩៕
ក្នុងនាមយើងខ្ញុំជាក្រុមការងារ នៃគេហទំព័រសារព័ត៌មានសំឡេងខ្មែរពិត សូមថ្លែងអំណរគុណ យ៉ាងខ្ពង់ខ្ពស់និងជ្រាវជ្រៅបំផុត ចំពោះវត្តមាន របស់ឯកឧត្តម ក៏ដូចជាអាជ្ញាធរភូមិឃុំ នគរបាល នៅឃុំជំពូព្រឹក្ស ស្រុកឧដុង្គខេត្តកំពង់ស្ពឺ ដែលបានអញ្ជើញមកចូលរួមនៅក្នុងកម្មវិធី បើកការដ្ឋានស្ថាបនាផ្លូវ ទទឹង30 ម៉ែត្រ បណ្ដោយ៣៨០០ ម៉ែត្រនៃក្រុមហ៊ុនហេងចំណូលអភិវឌ្ឍ មួយវិញទៀតយើងខ្ញុំនិងក្រុមការងារក៏សូមថ្លែងអំណរគុណទៅដល់ក្រុមការងារនិងភ្ញៀវកិត្តិយសរបស់ក្រុមហ៊ុនហេងចំណូលទាំងអស់ សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ មហាប្រសើរ កើតមានដល់ពុកម៉ែបងប្អូនគ្រប់ស្រទាប់ជាន់ថ្នាក់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រជាពលរដ្ឋទូទាំងប្រទេស ដៃគូពាណិជ្ជកម្ម និងរាល់បណ្តាក្រុមហ៊ុន សហគ្រាសទាំងអស់ សម្រាប់ឆ្នាំថ្មី ឆ្នាំសាកល ២០២២ នេះតទៅ ។
(ឆ្នាំថ្មី មានគំនិតថ្មី កើនប្រាជ្ញាថ្មី បានជោគជ័យថ្មី និងជាពិសេសជូនពរមហាបវរ ជួបសំណាងល្អ សុខភាពល្អ តរៀងទៅ)


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ