ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ទី​តាំង​បបង្កប់ល្បែងមាន់ជល់ខ្នាតធំ ដែលមានទីតាំង​ នៅក្នុងភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននឹងកំពុងបេីក លេងយ៉ាងគគ្រឹកគគ្រេង ដេីម្បីស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាននោះឡើ
Sun,20 February 2022 (Time 10:08 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 508នាក់)


ខណ្ឌមានជ័យ៖ ទី​តាំង​បបង្កប់ល្បែងមាន់ជល់ខ្នាតធំ ដែលមានទីតាំង​ នៅក្នុងភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននឹងកំពុងបេីក លេងយ៉ាងគគ្រឹកគគ្រេង ដេីម្បីស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាននោះឡើយ ។

បើតាមអ្នកចេញចូលក៏ដូចជាអ្នកលេងល្បែងសុីលងខាងលើបានខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថាទីតាំងខាងលើនេះគឺមានល្បែងសុីសងដូចជា៖ ល្បែងភ្នាល់ជល់មាន់ និងអាប៉ោង..។

ពលរដ្ឋរស់នៅជិតទីតាំង បានឲ្យអ្នកសារព័ត៌មានដឹងថា ចំពោះទីតាំងនេះពួកគាត់ឃើញមានមនុស្សចេញចូលលេងល្បែងសុីសង ជាហូរហែរដោយមានក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងប្រពាក់ប្រពួនគ្នាយ៉ាងច្រើនកុះករទៀតផងដោយមិនខ្លាចញញ្ញើតអ្វីទាំងអស់ហាក់បីដូចប្រទេសគ្មានច្បាប់។

ប្រជាពលរដ្ឋ ដាក់ការសង្ស័យថា ប្រហែលជាទីតាំងមួយកន្លែងនេះម្ចាស់ទីតាំងបានសែនព្រេនជូនដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័អស់ទេដឹងបានជាមិនធ្វើការបង្ក្រាបបែបនេះបែជាបណ្ដែតបណ្ដោយឲ្យក្រុមអ្នកញៀនល្បែងបើកលេងបានយ៉ាងរលូនទៅវិញឬមួយខ្លាចបែកឆ្នាំងបាយទេដឹងបានជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានសំងំស្ងៀមបែបនេះ។

កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថាសូមមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីត-១៩ទើបនឹងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសរា​ចរណែនាំ​របស់​រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះ​ឡេីយ​។

សូមជម្រាបថា​ កន្លង​មក​ លោក ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ បានប្រាប់ឲ្យ អភិបាលខណ្ឌ ទាំង១៤ ចុះបង្ក្រាបទីតាំងដែលបង្កប់ល្បែងភ្នាល់ គ្រប់​ប្រភេទ​ ដូចជា​ មាន់ជល់ ហ្គេម​បាញ់​ត្រី​ ហ្គេម​ Internet Online​ និង​ល្បែង​ស៊ី​ផ្សេង​ទៀត​។ លោក ឃួង ស្រេង បាន បញ្ជាក់ទៀតថា បើសិនជា រកឃើញថា ទីតាំងណា ដែលបើក​ ល្បែង​ស៊ី​សង​ ហ្គេម​បាញ់​ត្រី​ សេវាកម្ម Internet លួចបង្កប់ ការលេងល្បែងស៊ីសង Online ត្រូវតែចាត់វិធានការ តាមផ្លូវច្បាប់ បិទអាជីវកម្មនោះ ហើយ ត្រូវធ្វើការឃាត់ខ្លួនម្ចាស់អាជីវកម្មផងដែរ។

ការបញ្ជានេះ ធ្វើឡើង ក្នុងកិច្ចប្រជុំ គណៈបញ្ជាឯកភាពរាជធានីភ្នំពេញ ដោយការចូលរួម ពីអភិបាលរង រាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ រួមទាំង មន្ដ្រីជំនាញពាក់ព័ន្ធជារូបច្រើនទៀត។

សូម​បញ្ជាក់​ថា​ លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា អាជ្ញាធរ មានសមត្ថកិច្ច ក៏ដូចជា អាជ្ញាធរដែនដី ត្រូវត្រួតពិនិត្យ ឲ្យបានម៉ត់ចត់បំផុត មិនត្រូវអនុញ្ញាតឲ្យ មានល្បែង​ស៊ី​សង​ ប្រភេទ​ហ្គេម​បាញ់​ត្រី​ និង​អាជីវកម្ម ណេត កាហ្វេ អនឡាញ ដែលមានបង្កប់ល្បែងស៊ីសង នៅក្នុងមូលដ្ឋាន ជាដាច់ខាត ក្នុងករណី ដែលមាន នៅក្នុងមូលដ្ឋាន របស់ខ្លួនត្រូវបង្ក្រាបភ្លាមៗ ទាំង អ្នកលេង និងម្ចាស់ទីតាំង ដែល ប្រកបអាជីវកម្មខុសច្បាប់នេះ ។

សូមរំលឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ​ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការ​យោគយល់ឡើយ ដើម្បីធានាឲ្យបាន​នូវ​ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ​ ឲ្យស្របតាម​ គោលនយោបាយ​ ភូមិ​ ឃុំ​ មានសុវត្តិភាពទាំង​ ៧ចំណុច​ របស់រដ្ឋាភិបាល​ ដែលដាច់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។

យ៉ាងណាក្តី ប្រជាពលរដ្ឋ នៅតែទទូចស្នើសុំដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានដែលមានលោក ពេជ្រ កែវមុនី អភិបាលខណ្ឌ និងលោក អ៊ុក បូនីន​ អធិការខណ្ឌទេីបឡេីងមកកាន់តំណែងថ្មីៗ​ មេត្តាចុះត្រួតពិនិត្យនឹងបង្ក្រាបល្បែងស៊ីសងខាងលើនេះដើម្បីរក្សាការពារសន្តិសុខនឹងភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃជាពិសេសគឺសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ