ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ពិធីសំណេះសំណាលនិងប្រគល់ប័ណ្ណសម្គាល់ខ្លួនដល់យុវជនកាកបាទក្រហមកម្ពុជាខេត្តកណ្តាលចំនួន២៣១នាក់ ក្នុងក្រុងតាខ្មៅ
Thu,17 February 2022 (Time 06:29 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 545នាក់)


(ក្រុងតាខ្មៅ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២

ខ្ញុំបាទក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលបានចូលរួមជាអធិបតី
ក្នុងពិធីសំណេះសំណាលនិងប្រគល់ប័ណ្ណសម្គាល់ខ្លួនដល់យុវជនកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងក្រុងតាខ្មៅ ចំនួន២៣១នាក់ នៅក្នុងបរិវេណមជ្ឈមណ្ឌលគរុកោសល្យភូមិភាគហ៊ុនសែន ខេត្តកណ្ដាល។

ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូមនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្មួយៗយុវជនកាកបាទក្រហមកម្ពុជា លោក លោកស្រី នាយក នាយិកា ទីប្រឹក្សាយុវជនសាលាគោលដៅ ឯកឧត្តម លោកជំទាវ លោកលោកស្រី ដោយក្តីនឹករលឹកបំផុត។

ដោយស្តែងចេញពីរូបភាព ដ៏សកម្មភាពរបស់ក្មួយៗ ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្មួយៗយុវជនទាំងអស់ដែលក្នុងរយៈពេលកន្លងមកបានលះបង់ពេលវេលាកម្លាំងកាយចិត្តចូលរួមបម្រើសកម្មភាពមនុស្សធម៌ដោយស្ម័គ្រចិត្ត ក្នុងស្មារតីគាំទ្រចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ ពិសេសចលនាកាកបាទក្រហមនៅកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសប់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

តាមរយៈមតិប្ដេជ្ញាចិត្តរបស់ក្មួយៗយុវជន ខ្ញុំមានការចាប់អារម្មណ៍ខ្ពស់ទៅលើសកម្មភាពចូលរួមរបស់យុវជនកាកបាទក្រហមកម្ពុជា ក្នុងការងារសង្គមនិងការងារមនុស្សធម៌ក្នុងរយៈពេលកន្លងទៅដែលមានជាអាទ៌៖
-សកម្មភាពការងារឆ្លើយតបគ្រោះមហន្តរាយ
-សកម្មភាពការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក
-សកម្មភាពការងារអប់រំផ្សព្វផ្សាយប្រយុទ្ធនឹងជំងឺឆ្លងរាតត្បាត
-សកម្មភាពការងារឥស្សរជនឆ្នើម សកម្មភាពការសម្អាតបរិស្ថានក្នុងបរិវេណសាលារៀន និងទីសាធារណៈ
-សកម្មភាពចលនាសិស្សានុសិស្សឱ្យស្ម័គ្រចិត្តជួយឧបត្ថម្ភដល់សិស្សដែលមានជីវភាពរស់នៅក្រីក្រ និងសកម្មភាពចូលរួមកម្មវិធីផ្សេងៗមានកម្មវិធីទិវាជាតិ និងទិវាអន្តរជាតិជាច្រើនទៀតដែលសាខាកាកបាទក្រហមកម្ពុជាខេត្តបានប្រារព្ធក្នុងរយៈពេលកន្លងមក ។

យុវជនកាកបាទក្រហមកម្ពុជាគឺជាកម្លាំងស្នូលដ៏មានសារសំខាន់ និងសកម្មបំផុតនៅក្នុងការផ្តល់សេវាកម្មមនុស្សធម៌ប្រកបដោយការប្តេជ្ញាចិត្តនិងការលះបង់ខ្ពស់ស្របតាមប្រធានបទ ” សង្គ្រោះជីវិត ផ្លាស់ប្តូរផ្នត់គំនិត ” នៃយុទ្ធសាស្ត្រ ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា។

នៅគ្រប់សម័យកាលគ្រប់សង្គមយុវជនមិនត្រឹមតែជាកម្លាំងដ៏ស្រួចស្រាវ មានកម្លាំងកាយកម្លាំងចិត្តនិងស្មារតីភ្លឺស្វាង មានទឹកចិត្តក្លាហានពុះពារគ្រប់ឧបស័គ្គ និងការលំបាកនានាប៉ុណ្ណោះទេ ប៉ុន្តែយុវជនក៏ជាសរសរទ្រូងដ៏សំខាន់របស់ប្រទេសជាតិទៀតផង។

ជាមួយនឹងគុណសម្បត្តិ និងកាលានុវត្តភាពដ៏ធំធេងរបស់យុវជនកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាកបាទក្រហមកម្ពុជាបានផ្តោតការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើការអភិវឌ្ឍយុវជនកាកបាទក្រហមកម្ពុជាឱ្យកា្លយជាធនធានមនុស្សដ៏មានសមត្ថភាព មានបទពិសោធន៍គ្រប់គ្រាន់ និងមានទឹកចិត្តមនុស្សធម៌ សំដៅចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ។

ស្ថិតក្នុងឱកាសនេះដែរ ខ្ញុំសូមសំណូមពរសុំឱ្យលោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត លោកប្រធានការិយាល័យអប់រំ យុវជននិងកីឡាក្រុង-ស្រុក លោក លោកស្រីនាយក នាយិកាសាលា និងលោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជនកាកបាទក្រហមទាំងអស់នៃគោលដៅរួមគា្នយកចិត្តទុកដាក់លើកកម្ពស់តម្លៃយុវជនកាកបាទក្រហមកម្ពុជារបស់យើងឱ្យបានសមស្របតាមគោលនយោបាយយុវជនកាកបាទក្រហមកម្ពុជា ដែលបានអនុម័តដោយសន្និបាតយុវជនកាកបាទក្រហមកម្ពុជាលើកទី៣ ។

ជាមួយនេះផងដែរខ្ញុំក៏សុំផ្តាំផ្ញើដល់ក្មួយៗយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ដែលបានទទួលប័ណ្ណសម្គាល់ខ្លួនថ្ងៃនេះត្រូវយកចិត្តទុកដាក់ធ្វើជាសិស្សគំរូល្អ និងត្រូវចូលរួមសកម្មភាពមនុស្សធម៌ឱ្យបានច្រើនប្រកបដោយប្រសិទ្ធភាពនៅក្នុងវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា និងស្នើឱ្យលោកនាយកសាខាសហការល្អជាមួយលោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ការិយាល័យអប់រំយុវជន និងកីឡាក្រុងស្រុក លោកលោកស្រីនាយក នាយិកា និងទីប្រឹក្សាយុវជនកាកបាទក្រហម សាលាគោលដៅដើម្បីធ្វើយ៉ាងណាឱ្យលទ្ធផលនៃការអភិវឌ្ឍយុវជនកាកបាទក្រហមកម្ពុជាឆ្នាំ២០២២ ទទួលបានលទ្ធផលខ្ពស់៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ