ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ប្រធានសមាគមរាជសីហ៍ ទទួលជួបពិភាក្សារការងារជាមួយ ប្រតិភូជា នាយកសាលា និង ថ្នាក់ដឹកនាំក្រុមហ៊ុន CBHEM'S មកពីប្រទេសជប៉ុន ដើម្បីចូលរួមចំណែកវឌ្ឍនភាពនៅកម្ពុជា
Sat,12 February 2022 (Time 10:13 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 565នាក់)


រាជធានីភ្នំពេញ៖ លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានអញ្ជើញជាធិបតី ក្នុងកិច្ចប្រជុំពិភាក្សារវាង សមាគមរាជសីហ៍ និង ប្រតិភូមកពីប្រទេសជប៉ុន រួមមាន លោកស្រី Yoko Ueyama នាយកសាលា ស្ថិតក្នុងខេត្តណារ៉ាក់ ប្រទេសជប៉ុន, លោក Akio Hasegawa ប្រធានក្រុមហ៊ុន CBHEM'S និងលោក Honma Rokku នាយកប្រតិបត្តិក្រុមហ៊ុន CBHEM'S។

ជំនួបពិភាក្សានេះធ្វើនៅទីស្នាក់ការកណ្តាលសមាគមរាជសីហ៍ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ផ្អែកលើរបៀបវារៈចំនួន៣៖
១.ការពិភាក្សាលើការចុះអនុស្សារណៈយោគយល់គ្នា រវាងសមាគមរាជសីហ៍ និងសមាគមនៅក្នុងប្រទេសជប៉ុន
២.គំរោងនៃការបង្កើតសាលារៀនសម្រាប់កុមារក្នុងប្រទេសកម្ពុជា
៣.គំរោងនៃការរៀបចំផ្គត់ផ្គង់អាហារសុខភាពសម្រាប់កុមារកម្ពុជា

កិច្ចជំនួបបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា ក្រោមបរិយាកាសយោគយល់គ្នា។ ប្រតិភូសមាគមប្រទេសជប៉ុន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងថ្នាក់ដឹកនាំ ដែលបានអនុញ្ញាតអោយភាគីខាងជប៉ុន ចូលជួបពិភាក្សា និងបានផ្តល់លក្ខណៈងាយស្រួលដល់កិច្ចពិភាក្សាប្រព្រឹត្តទៅយ៉ាងរលូន។

ទីបញ្ចប់ ភាគីសមាគមរាជសីហ៍ប្រទេសជប៉ុន ប្តេជ្ញាប្រឹងប្រែងអោយអស់លទ្ធភាព ដើម្បីដំណើរការគម្រោងដែលបានពិភាក្សារក្នុងរបៀបវារៈខាងលើ ក្នុងន័យចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈសមាគមរាជសីហ៍ ក្នុងការអភិវឌ្ឍ វិស័យអប់រំ និងសុខភាពសាធារណរបស់កុមារកម្ពុជា៕ម៉ៃទី


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ