ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២២។ សកម្មភាពទស្សនកិច្ច លើអនុផល របស់សមាជិកសមាគមរាជសីហ៍សាខាខេត្តសៀមរាប
Thu,10 February 2022 (Time 03:26 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 562នាក់)


សៀមរាប៖ ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម ស៊ូម សារឿនប្រធានសមាគមរាជសីហ៍ ដឹកនាំដោយលោក ទ្រឿងសំរិទ្ធ អគ្គលេខាធិការរង និងជាប្រធានសមាគមរាជសីហ៍សាខាខេត្តសៀមរាប ព្រមទាំងលោក ឈាង ប៉េងហន ប្រធានក្រុមប្រឹក្សាយោបល់សាខាខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះទស្សនកិច្ច លើការងារបង្ករបង្កើនអនុផល របស់គ្រួសារលោក ត្រាត់ ទ្រី សមាជិកសមាគមរាជសីហ៍សាខាខេត្តសៀមរាប ដែលមានដូចជា៖ ចិញ្ចឹមមាន់ ទា លក្ខណៈគ្រួសារ, ដំណាំពោត ឪឡឹក ជាពិសេសការចិញ្ចឹមបង្កងអូស្រ្តាលី ដែលបងប្អូនអាចជាវកូន និងមេពូជសំរាប់យកទៅចិញ្ចឹមបន្តបាន ។
បញ្ចាក់៖ សមាគមរាជសីហ៍សាខាខេត្តសៀមរាប ក៏អាចជួយបង្រៀនអំពីវិធីសាស្រ្តចិញ្ចឹមបង្កងអូស្ត្រាលី បង្កងទន្លេ និង មានលក់កូន មេពូជផងដែរ។
ជាចុងក្រោយថ្នាក់ដឹកនាំប្រតិភូ សូមកោតសរសើរដល់លោក ត្រាត់ ទ្រី និងលើកទឹកចិត្ត ដល់សមាជិក សមាជិកា នៃសមាគមរាជសីហ៍សាខាខេត្តសៀមរាបទាំងអស់ អោយសកម្មក្នុងការបង្ករបង្កើនអនុផលតាមគេហដ្ឋាន រៀងៗខ្លួន ដើម្បីជួយបង្កើននូវជីវភាពសេដ្ឋកិច្ចគ្រួសារបន្ថែម លើសពីនេះក៏បានក្រើនរំលឹក សូមមានការយកចិត្តទុកដាក់ខ្ពស់ ថែរក្សាសុខភាព និង បន្តអនុវត្តន៍វិធាន ៣ការពារ ៣កុំ អោយបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីជំងឺ កូវីដ១៩៕ម៉ៃទី


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ