ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េ និង​ធ្វើ​ជា​សហប្រធាន​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក នៅ​ប្រទេស​កូរ៉េ​
Thu,10 February 2022 (Time 02:57 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 457នាក់)


ព្រឹក​ថ្ងៃ​ទី​១០​កុម្ភៈ​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េ និង​ធ្វើ​ជា​សហប្រធាន​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ចាប់ពី​ថ្ងៃ​ទី​១០-១៣ ខែ​កុម្ភៈ ឆ្នាំ​២០២២​។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក​ឆ្នាំ​២០២២​នេះ​នឹង​មាន​ការចូលរួម​ពី​បណ្តា​វាគ្មិន​សំខាន់ៗ និង​អ្នកចូលរួម​មកពី​១៥៧​ប្រទេស ដើម្បី​ស្វែងរក​ក្តីសង្ឃឹម​ក្នុង​ការបង្រួបបង្រួម​ឧបទ្វីប​កូរ៉េ​ប្រកប​ដោយ​សន្តិវិធី​។​

​ក្នុង​អំឡុងពេល​ស្នាក់នៅ​ទីក្រុង​សេ​អ៊ូ​ល (Seoul) សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ជួប​ជាមួយ ឯកឧត្តម មូន ចេ​-​អ៊ី​ន (Moon Jae-in) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រួមមាន កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​សង្គម​-​វប្បធម៌​។​ល​។ ទន្ទឹមនឹងនោះ​ដែរ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​មាន​ជំនួប​ជាមួយ​ឯកឧត្តម បាន គី​-​មូន (Ban Ki-moon) អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​ឥស្សរជន​នយោបាយ និង​ធុរជន​ផ្សេង​ទៀត​ផង​ដែរ​។​

​ឆ្លៀត​នៅក្នុង​ឱកាស​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សូម​អំពាវនាវ​ដល់​បង​ប្អូន​ជនរួមជាតិ​បន្ត​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​ឆ្លងកូវី​ដ​១៩ ជាពិសេស​មេរោគ​បំ​ប្លែងខ្លួន​ថ្មីៗ​អូ​មី​ក្រុង (Omicron) ដែល​អត្រា​ឆ្លង​កំពុង​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។
​សូម​យកចិត្តទុកដាក់​ការពារ​ខ្លួន​ជា​ចាំបាច់ ក្នុងនោះ​ត្រូវ​មាន​ការកាត់បន្ថយ​ការជួបជុំ ឬ​ការប្រមូលផ្តុំ​ដែល​មាន​មនុស្ស​ច្រើន និង​ត្រូវ​អនុវត្ត​វិធានការ ៣​កុំ និង​៣​ការពារ​» ដើម្បី​សុវត្ថិភាព​សុខភាព​យើងទាំងអស់គ្នា​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ