បើយោងតាមលោក ខាន់ ម៉ាណេរ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា កាម៉េរ៉ាចាប់ល្បឿនដែលបំពាន់នៅតាមបណ្តោយផ្លូវជាតិលេខ៣ នឹងដាក់ឲ្យដំណើរការជាផ្លូវការ និងផាកពិន័យចំពោះអ្នកល្មើសច្បាប់ក្រោយពីរាជរដ្ឋាភិបាលដាក់សម្ពោធជាផ្លូវការនៅចុងខែមករានេះ។បើតាមលោក ម៉ាណេរ កាមេរ៉ាចាប់ល្បឿនលឿននេះគឺមានសមត្ថភាពចាប់បានអ្នកល្មើសច្បាប់ចរាចរណ៍ និងព័ត៌មានលម្អិតទាក់ទងនឹងយានយន្តដែលធ្វើចរាចរណ៍តាមផ្លូវជាតិលេខ៣។មន្រ្តីជាន់ខ្ពស់រូបនេះបានបញ្ជាក់ថា នៅពេលមានវត្តមានកាមេរ៉ាចាប់ល្បឿននេះហើយនឹងកាត់បន្ថយកងកម្លាំងនគរបាលចរាចរណ៍នៅតាមគោលដៅ។ លើសពីនេះកាមេរ៉ានេះនឹងជាឧបករណ៍ពញ្ញាក់ស្មារតីពលរដ្ឋគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។សូមបញ្ជាក់ថា កាមេរ៉ាចាប់ល្បឿនឆ្លាតវៃត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនដំឡើងនៅ១០ទីតាំង លើកំណាត់ផ្លូវជាតិលេខ៣ចាប់ពីចោមចៅទៅខេត្តកំពត ដែលមានប្រវែងសរុប១៣៥គីឡូម៉ែត្រ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ