ប្រភពពីអ្នកធ្លាប់ចូលទៅដល់ក្នុងកាស៊ីណូច្រកដា ហៅច្រកដូង៧ដើម ភូមិដាផ្សារ ឃុំដា បានឲ្យដឹងថា អ្នកចូលលេងល្បែងសុទ្ធតែពលរដ្ឋខ្មែរមកពីគ្រប់ទិសទី ហើយល្បែងបញ្ជាល់មាន់ ក៏ដូចជាល្បែងអាប៉ោង បៀ យូគី ស៊ីសងទឹកលុយច្រើនៗ។ ប្រជាពលរដ្ឋបានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យឡើងវិញខ្លះផង ព្រោះមេល្បែងស៊ីសងឈ្មោះ លឹម និងឈ្មោះ វ៉ា បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ។ ចំណែកលោក ម៉ុន មាគ៌ា អភិបាលខេត្តត្បូងឃ្មុំ បែរជារក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅភូមិដាផ្សារ ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា រយៈពេល១សប្តាហ៍ចុងក្រោយនេះមានពលរដ្ឋខ្មែរមកពីគ្រប់ទិសទីសម្រុកចូលលេងល្បែងក្នុងកាស៊ីណូគ្មានយីហោ (អតីត យីហោ៦៩) យ៉ាងពេញទំហឹងតែម្តង។ ប្រភពបានឲ្យដឹងទៀតថា seeនញញើតអ្វីទាំងអស់។ ជាក់ស្តែងលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បណ្តោយឲ្យមេល្បែងស៊ីសងឈ្មោះ លឹម និងឈ្មោះ វ៉ា ធ្វើអ្វីៗតាមអំពើចិត្តមិនចាត់វិធានការទប់ស្កាត់ទាល់តែសោះ។សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ក្រោយពេលបើកដំណើរការឡើងវិញកាលពីអំឡុងចុងឆ្នាំ២០២១ រហូតមកដល់ចុងខែមករា ឆ្នាំ២០២២ នេះមេល្បែងស៊ីសងឈ្មោះ លឹម និងឈ្មោះ វ៉ា បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងបញ្ជល់មាន់ អាប៉ោង បៀ យូគី និងល្បែងផ្សេងៗទៀតយ៉ាងពពាក់ពពូន។ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចនគរបាលត្រឹមថ្នាក់ឃុំ ថ្នាក់ស្រុក មិនហ៊ានទៅក្បែរកាស៊ីណូនោះទេ ព្រោះម្ចាស់កាស៊ីណូមានឥទ្ធិពលខ្លាំង ហើយមានខ្នងបង្អែករឹងមាំ។ ប្រភពខ្លះបានឲ្យដឹងថា ទាល់តែមានការឃុបឃិតជាប្រព័ន្ធទើបមេល្បែងស៊ីសងឈ្មោះ លឹម និងឈ្មោះ វ៉ា អាចប្រព្រឹត្តបំពានច្បាប់យ៉ាងសុខស្រួល ហើយប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃ។បឋម
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ