ឯកឧត្តម ស៊ូម សារឿន អគ្គាធិការរង ក្រសួងមុខងារសាធារណៈ ដឹកនាំកិច្ចប្រជុំ បូកសរុបការងារខែមករា និងលេីកទិសដៅបន្តរបស់ នាយកដ្ឋានអធិការកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ
ភ្នំពេញ៖ ឯកឧត្តម ស៊ូម សារឿន អគ្គាធិការរង ជាតំណាង ឯកឧត្តម សួន រស្មី អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ
បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យនិងបូកសរុបរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែមករា ឆ្នាំ២០២២ និងលេីកទិសដៅការងារបន្តរបស់ នាយកដ្ឋានអធិការកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។
កិច្ចប្រជុំនេះមានការចូលរួមពី លោក ចិន សុវណ្ណរិទ្ធិ ប្រធាននាយកដ្ឋាន និងលោក លោកស្រី ជាអធិការ ប្រធាន អនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីរាជការ នៃនាយកដ្ឋានអធិការកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ។
ចុងបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ស៊ូម សារឿន បានណែនាំលោក លោកស្រី រក្សាសាមគ្គីភាពផ្ទៃក្នុងល្អ រួមគ្នាបំពេញការងារដោយមានការទទួលខុសត្រូវ បន្តសិក្សាស្រាវជ្រាវលើច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ហើយខិតខំអនុវត្តការងារតាមផែនការ តាមទិសដៅការងារឱ្យទទួលបានលទ្ធផលល្អប្រសើរថែមទៀត ព្រមទាំងសំណូមពរឲ្យបន្តចូលរួមអនុវត្តវិធានការសុខាភិបាលដើម្បីការពារការឆ្លងជំងឺកូវីដ៕ ដោយ:ម៉ៃទី