ស្វាយរៀង ៖ ដោយមានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋថាមានក្រុមហ៊ុនជីករណ្តៅដីយកអាចម៍ដីទៅលក់នៅមូលដ្ឋានឃុំស្វាយយាអាជ្ញាធរស្រុកស្វាយជ្រំដឹកនាំដោយ លោកស្រី ជុំ ម៉ៅលក្ខិណា អភិបាលរងស្រុកស្វាយជ្រំ តំណាងលោកអភិបាលស្រុក និងមន្ត្រីជំនាញសាលាស្រុក បានចុះត្រួតពិនិត្យដល់កទីតាំងជីកដីតែងម្តងដែលស្ថិតនៅក្នុងភូមិកៀនតាសៀវ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នេះ។នៅក្នុងការចុះត្រួតពិនិត្យនោះដែរក៏មានការអញ្ជើញចូលរួមពីលោក គង់ សំណាង អធិការរងនៃអធិការរដ្ឋាននគរបាលស្រុកស្វាយជ្រំ លោក សុខ វ៉ាន់រឿន កម្លាំងកងរាជអាវុធហត្ថស្រុក លោកលោកស្រីដែលជាមន្ត្រីជំនាញការិយាល័យសាលាស្រុក លោកមេឃុំស្វាយយា ក្រុមប្រឹក្សាឃុំ លោកមេភូមិ លោកយាយ ព្រាប ដេ ម្ចាស់ដី លោក ជូ សេងហុង និង លោក ទេព មឿន ម្ចាស់អាជីវកម្មជីកដី និងដឹកដីយកទៅលក់ និងកម្លាំងប្រជាការពារភូមិឃុំស្វាយយា សរុបទាំងអស់ ១៣ នាក់ ។លោកស្រី ជុំ ម៉ៅលក្ខិណា បានបញ្ជាក់ប្រាប់ថានៅពេលដែលលោកស្រីបានដឹកនាំមន្ត្រីជំនាញរបស់សាលាស្រុក កម្លាំងសមត្ថកិច្ច និងអាជ្ញាធរភូមិ ឃុំ ចុះពិនិត្យជាក់ស្តែងឃើញថា ការជីករណ្តៅយកអាចម៍ដីរបស់លោក ទេព មឿន និងលោក ជូ សេងហុង បានធ្វេីការកាយយកអាចម៍ពីដីស្រែរបស់លោកយាយ ព្រាប ដេនៅក្នុងសកម្មភាពនោះមានគ្រឿងចក្រចំនួន០១គ្រឿង និងរថយន្តដឹកដីទំងន់ ២តោនកន្លះចំនួន ០៤ គ្រឿង ហើយទំហំដីដែលបានជីកមានបណ្តោយ ៤០ ម៉ែត្រ ទទឹង ៣០ ម៉ែត្រ និងជម្រៅ ៣០ ស.ម ប៉ុណ្ណោះ ក្រុមហ៊ុនក៏បានស្នេីអាជ្ញាប័ណ្ណបេីកអាជីវកម្មជីកអាចម៍ដី និងរណ្តៅដីចល័ត ពីរដ្ឋបាលស្រុកដែរ។លោកស្រីបានបញ្ជាក់បន្ថែមថា ដោយពិត្យឃើញឯកសារមិនទាន់គ្រប់គ្រាន់និងផ្លូវលំដែលរថយន្តដឹកដីកាត់មានសភាពហុយខ្លាំង និងមានការខូចខាតជាអន្លើ មានលក្ខណៈសំបុកមាន់ ដូច្នេះក្រុមការងារបានណែនាំដល់ម្ចាស់អាជីវកម្មជីកដី និងដឹកដី ហើយបានធ្វេីកិច្ចសន្យាដូចខាងក្រោម ៖ទី១) ត្រូវធ្វើការស្នើសុំច្បាប់កិច្ចសន្យាគាំពារបរិស្ថានពីមន្ទីរបរិស្ថានខេត្ត។ទី២) ធ្វើការស្រោចទឹកលើផ្លូវដែលមានឆ្លងកាត់ដឹកដីជារៀងរាល់ថ្ងៃជាប្រចាំ។ទី៣)ទទួលខុសត្រូវជួសជុលផ្លូវ(បើមានការខូចខាត ឬប្រេះស្រាំ…។ទី៤) មិនត្រូវដឹកដីចេញនៅលើសពីម៉ោង៥រសៀល អាចបង្កឱ្យមានគ្រោះថ្នាក់ដោយយថាហេតុ។ទី៥) ត្រូវរៀបចំឱ្យមានសំណាញ់គ្របពីលើរថយន្ត ដើម្បីកាត់បន្ថយការធ្លាក់កម្ទេចដី ធូរលីបង្កឱ្យខូចសោភ័ណ្ឌភាពថ្នល់ និងបង្កគ្រោះថ្នាក់ចរាចរណ៍ និង ទី ៦) មិនត្រូវដឹកដីលេីសចំណុះ ត្រូវបេីកបរក្នុងល្បឿនយឺត ហើយមិនឲ្យកៀកគ្នានោះឡើយ។លោកស្រីអភិបាលរងស្រុកក៏បានអំពាវនាវដល់បណ្តាលក្រុមឈ្មួញដែលជាអ្នករកសុីជីកយកអាចម៍ដីទៅលក់ទាំងអស់ដែលមករកសុីក្នុងមូលដ្ឋានស្រុកស្វាយជ្រំទាំងអស់ត្រូវសុំច្បាប់អនុញាតិឲ្យត្រឹមត្រូវ និងគោរពតាមគោលការណ៍របស់រដ្ឋបាលស្រុក និងធ្វើកិច្ចសន្យាជាមួយអាជ្ញាធរពាក់ព័ន្ធឲ្យបានច្បាស់លាស់ បើពុំដូច្នេះទេរដ្ឋាបាលស្រុកនិងចុះផ្អាក់សកម្មភាពជីកដីជាបណ្តោះអាសន្ននិងអនុវត្តន៍តាមផ្លូវច្បាប់ជាក់ជាពុំខានឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ