នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារកាំបូឌីយ៉ាណា មានប្រារព្ធពិធីវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៩ ក្រោមប្រធានបទ «ការពង្រឹងយន្តការប្រតិបត្តិ ក្រមសីលធម៌វិជ្ជាជីវ:សារព័ត៌មាននៅកម្ពុជា» ក្រោមអធិបតី ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។ក្នុងឱកាសនោះ ឯកឧត្តម យ៉ែម ណយ ប្រធាននាយកដ្ឋានក្រសួងព័ត៌មាន និងឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ក៏បានអញ្ជើញចូលរួម វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៩ នេះផងដែរ ។ចូលរួមក្នុងឱកាសនោះ មាន លោក លោកស្រី ដែលជា ចាងហ្វាង និពន្ធនាយក តំណាងសមាគម និងថ្នាក់ដឹកនាំសារព័ត៌មានជិត១០០នាក់ មកពី៦០ស្ថាប័ន ចូលរួមពិភាក្សាដើម្បីឈានដល់ការអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពី «ការពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា»។នៅក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៩ នេះផងដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ ៥ចំណុច ដើម្បីធ្វើជាមូលដ្ឋានក្នុងការសិក្សា និងរៀបចំទិសដៅសម្រាប់អនុវត្ត ដោយចំណុចសំខាន់នោះ គឺសម្តេចតេជោ ឲ្យរួមគ្នាប្រឆាំងជនឱកាសនិយមជ្រកក្រោមស្លាកសារព័ត៌មាន។តាមរយៈសារលិខិតដែលបានផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៩ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌និងវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងប្រឆាំងជនឱកាសនិយមជ្រកក្រោមស្លាកសារព័ត៌មាន ដើម្បីរក្សាគុណតម្លៃ និងសេចក្ដីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាន»។តាមសារលិខិតដដែល សម្តេចតេជោ ហ៊ុន សែន ក៏ផ្តល់អនុសាសន៍ បណ្ដុះបណ្ដាលអ្នកសារព័ត៌មានទាំងផ្នែកវិជ្ជាជីវៈ និងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីឱ្យអ្នកសារព័ត៌មាននៅកម្ពុជាមានសមត្ថភាពដើរទាន់ការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយទំនើបនាពេលបច្ចុប្បន្ន។ សម្តេចតេជោ ក៏ឲ្យចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងមិនត្រូវធ្វើជាភ្នាក់ងារចែកចាយព័ត៌មានក្លែងក្លាយបំពុលសង្គម ដែលធ្វើឱ្យប្រទេសធ្លាក់ទៅក្នុងភាពចលាចល បាត់បង់សណ្ដាប់ធ្នាប់សង្គម។បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន ឲ្យបន្តផ្សព្វផ្សាយនូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ឱ្យកាន់តែសកម្មថែមទៀត និងណែនាំឱ្យប្រជាពលរដ្ឋបានទៅចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ៕ដោយ:ម៉ៃទី
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ