ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខ និងអំណោយមនុស្សធម៌ជូនគ្រួសារសពតារាចម្រៀង Cambodian Idol រដូវកាលទី២
Sun,02 January 2022 (Time 03:16 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 416នាក់)


ខេត្ត បាត់ដំបង ៖ បេី យោង តាមប្រភពព័ត៍មានពី កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃ អាទិត្យ ទី ០២ ខែមករា ឆ្នាំ ២០២២នេះ បានឱ្យដឹងថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាលពីថ្ងៃសុក្រទី៣១ ខែធ្នូ​ កន្លងទៅ បានចាត់តំណាងប្រតិភូសាខាកាកបាទក្រហមកម្ពុជាដឹកនាំដោយ លោកបណ្ឌិត ប៊ុត គឹមស៊ាន អនុប្រអនុអចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្តបាត់ដំបងតំណាងលោក សុខ លូ ប្រធានគណៈកម្មាធិការសាខានិងសហការី សូមរួមរំលែកទុក្ខចូលបុណ្យ ៧ថ្ងៃ សពលោក នាង ប្រាក់សុគន្ធ តារាចម្រៀងCambodian Idol រដូវកាលទី២ ដែលបានទទួលមរណះភាពកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១វេលាម៉ោង៣ៈ០០នាទីទៀបភ្លឺ ដោយគ្រោះថ្នាក់ចរាចណ៍នៅរាធានីភ្នំពេញ ហេីយពិធីបុណ្យធ្វេីនៅស្រុកកំណេីតក្នុងភូមិ ព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ។
ក្នុងឱកាសនោះដែរ ក្នុងនាមលោក សុខ លូ ,លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានពាំនាំ នូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខនិងចូលរួមសម្តែងការសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារសព ដែលបានបាត់កូន បងជាទីស្រលាញ់។

ក្នុងមរណទុកដ៏សែនក្រៀមក្រំនេះ កាកបាទក្រហមកម្ពុជា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្កិសិទ្ធិទាំងអស់ក្នុងលោក សូមប្រោសព្រំដួងវិញ្ញាណក្ខន្ធ អ្នកដែលបានទទួលមរណភាពក្នុងឧបទ្ទវហេតុនេះ បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

គ្រួសារសពទទួលបានអំណោយរួមមាន៖ អង្ករ ១០០គីឡូក្រាម មី២កេស ទឹកបរិសុទ្ធវីឃែរ២០កេស ទឹកក្រូច ២កេសត្រីខ១យួររបស់សាខាខេត្ត និងថវិកាដោយថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១០,០០០,០០រៀល
និងថវិការបស់អនុសាខាស្រុកសំឡូតចំនួន២០ម៉ឺនរៀល អង្ករ ៥០kg ,មី១ កេស និងទឹកសុទ្ធ៣យួរ ផងដែរ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ